ហុងកុង បញ្ឈប់​ទាំងស្រុង​នូវ​ការ​រកស៊ី​លើ​ភ្លុក​ដំរី

  • 2018-02-01 08:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​សភា​ហុងកុង បាន​បោះឆ្នោត​បញ្ចប់​ទាំងស្រុង​ការ​ធ្វើ​ជំនួញ​លើ​ផលិតផល​ភ្លុក​ដំរី ​បន្ទាប់ពី​ចិន​បាន​សម្រេច​បញ្ឈប់​ការ​នាំចូល​ភ្លុក​ដំរី​ដូចគ្នា កាល​ពី​ដើម​ឆ្នាំ​២០១៨។

ការ​លក់​ផលិតផល​ធ្វើ​ពី​ភ្លុក​ដំរី នឹង​ត្រូវ​លុប​បំបាត់​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​ការ​បោះឆ្នោត​មួយ​នៅ​សភា​ហុងកុង កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ ដើម្បី​ចូលរួម​អភិរក្ស​សត្វ​ដំរី។

ការ​បញ្ឈប់​ការ​ជួញដូរ​ភ្លុក​ដំរី ត្រូវ​បាន​ចែក​ជា ៣​ដំណាក់កាល៖ ទី១- ការ​ហាមឃាត់​លើ​ការ​បរបាញ់ ទី២- ភ្លុក​ដំរី​ដែល​បាន​នាំចូល​មុន​ឆ្នាំ​១៩៧៥ នឹង​ត្រូវ​បំផ្លាញ​ស្តុក​ចោល​មុន​ឆ្នាំ​២០២១ និង​ទី៣- ការ​ដាក់​ទោស​លើ​ឈ្មួញ​ជួញ​ដូរ​ភ្លុក​ដំរី​កាន់តែ​ធ្ងន់ធ្ងរ​ឡើង (អាច​ត្រូវ​ពិន័យ​ជា​ប្រាក់ ១,៣​លាន​ដុល្លារ​អាមេរិក ឬ ច្រើន​ជាង​នេះ ឬ ដាក់​ពន្ធនាគារ ១០​ឆ្នាំ។

សូម​ជម្រាប​ថា កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៧ អាជ្ញាធរ​ហុងកុង​បាន​ធ្វើការ​បង្ក្រាប​ការ​ជួញដូរ​ភ្លុក​ដំរី​ខុស​ច្បាប់​ធំ​បំផុត ដែល​មាន​ភ្លុក​ដំរី ៧,២​តោន។ អ្នក​ទិញ​ភ្លុក​ដំរី​នៅ​ហុងកុង ប្រហែល ៩០% គឺ​មក​ពី​ចិន​ដី​គោក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;