តារា​សិចល្បី​៣រូប​របស់​ជប៉ុន ចាប់​ដៃ​គ្នា​បង្កើត​ជា​ក្រុម​ចម្រៀង K-Pop

  • 2018-03-01 06:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honey Popcorn ជា​ក្រុម​ចម្រៀង​ដែល​ទើប​លេច​ចេញ​ពន្លក​ថ្មី​នៅ​ក្នុង​វិស័យ​តន្ត្រី​កូរ៉េ​ខាង​ត្បូង (K-Pop)។ ថ្វី​ត្បិត​តែ​មិន​ទាន់​ចេញ​បទ​ចម្រៀង​ជា​ផ្លូវការ ក្រុម​ចម្រៀង​ស្រី​គ្នា​៣​នាក់​នេះ​ទទួល​បាន​ចាប់​អារម្មណ៍​ជា​ច្រើន​បាត់​ទៅ​ហើយ ដោយសារ​តែ​ប្រវត្តិ​អាជីព​របស់​ពួក​គេ​មុន​ពេល​ប្រឡូក​ចូល K-Pop។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Koreaboo បាន​ឲ្យ​ដឹង​ថា សមាជិក​នៅ​ក្នុង Honey Popcorn មាន​ដូចជា Yua Mikami, Miko និង Sakura ហើយ​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ជា​តួ​ក្ដៅ​សាច់​របស់​ជប៉ុន។ Yua Mikami ត្រូវ​គេ​ចាត់​ទុក​ជា​តារា​អាសអាភាស​ដំបូង​គេ ដែល​អាច​ប្រែ​ខ្លួន​ទៅ​ជា​តារា K-Pop បាន។ តារា​ស្រី​រូប​នេះ​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ភាពយន្ត 18+ ចាប់​តាំង​ពី​ឆ្នាំ​២០១៦។

ដោយ​ឡែក​តារា​ស្រី​២​រូប​ទៀត​គឺ Miko និង Sakura ក៏​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពួក​គេ​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​ក្ដៅ​សាច់​របស់​ជប៉ុន​ផង​ដែរ។ ប្រវត្តិ​ពី​មុន​របស់ Miko និង Sakura គឺ​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្រៀង​ជប៉ុន J-Pop និង​តួ​នៅ​ក្នុង​រឿង​អាសអាភាស។

បើ​ទោះ​ជា​ធ្លាប់​មាន​​អតីតកាល​យ៉ាង​នេះ ពួក​គេ​នឹង​​អាច​ប្រែ​ក្លាយ​មុខ​មាត់​ថ្មី​នៅ​លើ​វិថី​សិល្បៈ K-Pop នា​ពេល​ឆាប់ៗ​ខាង​មុខ។ អាល់ប៊ុម​ចម្រៀង​ដំបូង​របស់ Honey Popcorn នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;