អ្នក​និពន្ធ​ជើង​ចាស់ អ៊ុំ សុផានី ទទួល​មរណភាព​

  • 2018-06-02 09:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​និពន្ធ​ជើង​ចាស់ អ្នកស្រី អ៊ុំ សុផានី បាន​ទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០១៨នេះ ដោយ​សារ​ជំងឺ។

អ្នកស្រី អ៊ុំ សុផានី ជា​អ្នក​និពន្ធ​ខ្មែរ​មួយ​រូប​ដែល​មាន​ទេព​កោសល្យ។ កន្លង​មក​ត្បិត​តែ​មាន​វ័យ​ច្រើន​ទៅ​ហើយ​ក្តី តែ​អ្នកស្រី​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​តែង​និពន្ធ និង​អក្សរសាស្ត្រ​ខ្មែរ មិន​តែ​ប៉ុណ្ណោះ​ស្នាដៃ​ប្រលោម​លោម​របស់​អ្នក​ស្រី​ក៏​ធ្លាប់​ទទួល​បាន​ជយ​លាភី​ផង​ដែរ។

អ្នកនិពន្ធ អ៊ុំ សុផានី (រូបឆ្វេងដៃ)
អ្នកស្រី ជា​អ្នក​និពន្ធ​ខ្មែរ​ម្នាក់​ដែល​បាន​ចូល​រួម​ចំណែក និង​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ក្នុង​វិស័យ​អក្សរសិល្ប៍​ខ្មែរ ដូច​ជា​ប្រលោម​លោក​រឿង "លោហិត​តែ​មួយ" "ក្រោម​ដំណក់​ទឹក​ភ្លៀង" "ចិញ្ចៀនសំបុកស្រមោច" ជាដើម។

សព​អ្នក​និពន្ធ អ៊ុំ សុផានី តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ នៅគេហដ្ឋាន​អ្នកស្រី​ នាខណ្ឌចំការមក រាជធានីភ្នំពេញ៕

ប្រភព៖ Sabay News អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី
;