កំពូល​មហាសេដ្ឋី​ទាំង​៣​លើ​លោក សុទ្ធ​តែ​រកស៊ី​ផ្នែក​បច្ចេកវិទ្យា

  • 2018-07-09 04:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍ Bloomberg Billionaires Index គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹង​ថា បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ចំនួន ៣​រូប មាន​ដូចជា លោក Jeff Bezos លោក Bill Gates និង​លោក Mark Zuckerberg។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ចំណាត់​ថ្នាក់​លោក Mark Zuckerberg នៅ​លើ Bloomberg Billionaires Index ទើប​ហក់​ឡើង​វ៉ា​ដាច់​លោក Warren Buffett កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ វា​ជា​លើក​ដំបូង​ហើយ​ដែល​កំពូល​មហាសេដ្ឋី​ទាំង​៣​នៅ​លើ​ពិភពលោក​សុទ្ធ​តែ​មក​ពី​ផ្នែក​បច្ចេកវិទ្យា បន្ទាប់​ពី​វត្តមាន​លោក Zuckerberg ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣។

នា​ពេល​បច្ចុប្បន្ន ទ្រព្យ​សម្បត្តិ​លោក Jeff Bezos ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ចំនួន ១៤២​ពាន់​លាន​ដុល្លារ។ ចំណែក​ស្ថាបនិក Microsoft លោក Bill Gates មាន ៩៤,២​ពាន់​លាន​ដុល្លារ ឯ​លោក Mark Zuckerberg ស្ថាបនិក Facebook មាន ៨១,៦​ពាន់​លាន​ដុល្លារ៕

សូម​មើល​តារាង​បែងចែក​ចំណាត់​ថ្នាក់​មហាសេដ្ឋី​នៅ​លើ​ពិភពលោក​របស់ Bloomberg Billionaires Index នៅ​ខាង​ក្រោម៖

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;