តួកគី បន្ថែម​ពន្ធ​លើ​រថយន្ត និង​ទំនិញ​ជា​ច្រើន​របស់​អាមេរិក

  • 2018-08-15 07:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ប្រទេស​តួកគី​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​របស់​អាមេរិក​ជាច្រើន​ប្រភេទ​ រួម​ទាំង​រថយន្ត ជាតិ​អាល់កុល និង​ថ្នាំជក់​ផង​ដែរ​។

លោក Fuat Oktay អនុ​ប្រធានាធិបតី​តួក​គី បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា វិធានការ​នៃ​ការ​ដំឡើង​ពន្ធ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​វាយប្រហារ​មក​លើ​សេដ្ឋកិច្ច​តួក​គី ដោយ​រដ្ឋាភិបាល​អាមេរិក​។

កំពង់ផែ (រូបថត៖ scmp.com)
រដ្ឋាភិបាល​តួកគី នឹង​ដំឡើង​ពន្ធ​ទ្វេដង​លើ​រថយន្ត​នាំចូល​ពី​អាមេរិក ដល់ ១២០% និង​ផលិតផល​ជាតិ​អាល់កុល ១៤០%​។ ផលិតផល​អាមេរិក​ផ្សេងៗ​ទៀត​ដែល​ទទួល​រង​ទណ្ឌកម្ម​ពី​តួកគី រួម​មាន ផ្លែឈើ ធ្យូង ក្រដាស និង​អង្ករ ជាដើម។

គួរ​រំឭក​ថា ប្រធានាធិបតី​តួកគី Recep Tayyip Erdogan កាលពី​ថ្ងៃ​ទី​១៤​សីហា បាន​ប្រកាស​ឈប់​ប្រើប្រាស់​ផលិតផល​អេឡិចត្រូនិក​របស់​អាមេរិក បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន បាន​ដាក់​ទណ្ឌកម្ម​មក​លើ​ក្រុងអានការ៉ា ដោយ​ធ្វើការ​ដំឡើង​ពន្ធ​លើ​ផលិតផល​អាលុយមីញ៉ូម និង​ដែកថែប​របស់​តួកគី។

កាលពី​ខែ​មិថុនា តួក​គី បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប ១,៨ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;