សេតវិមាន ថ្កោលទោសតួកគី ចំពោះការដំឡើងពន្ធលើទំនិញអាមេរិក
- 2018-08-16 03:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេតវិមាន ថ្កោលទោសតួកគី ចំពោះការដំឡើងពន្ធលើទំនិញអាមេរិក
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សេតវិមានបានថ្កោលទោសចំពោះការដំឡើងពន្ធទ្វេដងលើទំនិញអាមេរិក រួមទាំង រថយន្ត ជាតិអាល់កុល និងថ្នាំជក់ ពីរដ្ឋាភិបាលតួកគី ដោយចាត់ទុកជាការបោះជំហានខុសមួយ។
ភាពតានតឹងរវាង អាមេរិក និងតួកគី កើតឡើង ក្រោយពីការចាប់ខ្លួនអាចារ្យសញ្ជាតិអាមេរិកម្នាក់ដែលតួកគីចោទថា បានគាំទ្រដល់ការធ្វើរដ្ឋប្រហារយោធាដែលទទួលបរាជ័យ ទម្លាក់ប្រធានាធិបតីតួកគី កាលពី២ឆ្នាំមុន។
អាមេរិក បានបញ្ជាក់ថា ខ្លួននឹងមិនដកទណ្ឌកម្មចេញពីតួកគីឡើយ ទោះបីជារដ្ឋាភិបាលក្រុងអានការ៉ា ធ្វើការដោះលែងអាចារ្យដែលមានឈ្មោះថា Andrew Bruson ក៏ដោយ។ ក៏ប៉ុន្តែ អាមេរិកអាចនឹងបន្ធូរបន្ថយទណ្ឌកម្មបានខ្លះ៕
អត្ថបទទាក់ទង