រុស្ស៊ី និង​ប្រទេស​ចំនួន ២ គ្រោង​ឈប់​ប្រើ​លុយ​ដុល្លារ

  • 2018-09-17 06:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី អ៊ីរ៉ង់ និង​​តួកគី សុទ្ធ​តែ​ជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ ផ្អែក​លើ​ហេតុផល​នេះ ប្រទេស​ទាំង​៣ បាន​បង្ហាញ​ពី​គម្រោង​ឈប់​ប្រើប្រាស់​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ការ​ជួញ​ដូរ​ពាណិជ្ជកម្ម​ជា​ត្រី​ភាគី ដោយ​ជំនួស​មក​វិញ​នូវ​ការ​ចាយវាយ​ជា​រូបិយប័ណ្ណ​ជាតិ​វិញ​ម្ដង។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​​លោក Abdolnaser Hemmati ទេសាភិបាល​ធនាគារ​កណ្ដាល​អ៊ីរ៉ង់ កាល​ពី​សប្ដាហ៍​មុន។

លុយ​ដុល្លារ​អាមេរិក (រូបភាព៖ Sputnik)
លោក Hemmati បាន​ប្រាប់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រី​ភាគី នឹង​រើស​យក​រូបិយប័ណ្ណ​ច្បាស់លាស់​មួយ មិន​មែន​ជា​ដុល្លារ នៅ​ក្នុង​អត្រា​ជួញ​ដូរ​ដែល​ជាក់លាក់។ បន្ថែម​ពី​នេះ លោក​ទេសាភិបាល បាន​បន្ត​ថា លោក​គ្រោង​នឹង​ទៅ​ជួប​ជាមួយ​ទេសាភិបាល​ធនាគារ​ជាតិ​ប្រទេស​រុស្ស៊ី និង​ប្រទេស​តួកគី ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង ក៏​ដូចជា​ការ​អនុវត្ត​គម្រោង​ឈប់​ប្រើប្រាស់​លុយ​ដុល្លារ៕

ប្រភព៖ valuewalk ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;