ក្រសួង២ ហាមឃាត់ការចាក់បទ "សល់តែចិត្តស្មោះ"
- 2018-09-18 04:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង២ ហាមឃាត់ការចាក់បទ "សល់តែចិត្តស្មោះ"
ចន្លោះមិនឃើញ
ក្រសួងព័ត៌មាន ព្រមទាំង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹង ដើម្បីឲ្យបញ្ឈប់ការចាក់បទចម្រៀងដែលមានចំណងជើងថា "សល់តែចិត្តស្មោះ" ដែលច្រៀងដោយលោកស្រី កែវ ច័ន្ទសម្ផស្ស របស់ផលិតកម្មខ្មែរអមតៈ។
ក្រសួងបានរកឃើញថា បទ "សល់តែចិត្តស្មោះ" បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃការងាររបស់អ្នកបម្រើការងារតាមផ្ទះដែលច្បាប់ស្តីពីគាំពារ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់និងផ្ដល់កិច្ចគាំពារដល់ពួកគាត់ដែលបម្រើការងារតាមផ្ទះ៕