ម្ចាស់បទ «ទោះយ៉ាងណា» (បារាំង) ទទួលមរណភាពហើយ
- 2018-10-01 13:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ «ទោះយ៉ាងណា» (បារាំង) ទទួលមរណភាពហើយ
ចន្លោះមិនឃើញ
លោក Charles Aznavour អ្នកចម្រៀងបារាំង និងជាអ្នកនិពន្ធទំនុកច្រៀង បានទទួលមរណភាពហើយ ក្នុងអាយុ ៩៤ឆ្នាំ នៅផ្ទះរបស់លោកដែលស្ថិតក្នុងតំបន់ Alpilles ភាគខាងត្បូងប្រទេសនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងវប្បធម៌បារាំង នៅយប់ថ្ងៃទី១ ខែតុលានេះ។
នៅក្នុងអាជីពរបស់លោក Charles Aznavour ជាង ៨០ឆ្នាំមកនេះ លោកបានច្រៀង និងនិពន្ធបទចម្រៀងជាង ១៣០០បទ ក្នុងនោះលោកក៏បានច្រៀងជាភាសាចំនួន៨ផងដែរ។ បទចម្រៀងរបស់លោក ត្រូវបានដាក់លក់នៅក្នុងបណ្តាប្រទេសនានាចំនួន ៨០ប្រទេស។ លោកបានទទួលកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតនៅក្នុងឆ្នាំ១៩៧៤ តាមរយៈបទចម្រៀង១បទដែលមានចំណងជើងថា «She»។
បទ Et Portant ត្រូវបាននិពន្ធឡើងនៅក្នុងឆ្នាំ១៩៦២ ដោយមានអត្ថន័យដូចគ្នាបេះបិទទៅនឹងបទចម្រៀង «ទោះយ៉ាងណា» របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ផងដែរដែលលោកបានតែងនិពន្ធ និងច្រៀងបទនេះ នាចុងទសវត្សរ៍ឆ្នាំ១៩៦០ ឬដើមទសវត្សរ៍ឆ្នាំ១៩៧០។ ចុចអានលម្អិត
លោក Charles Aznavour បានចាប់កំណើតនៅក្រុងប៉ារីស ក្នុងឆ្នាំ១៩២៤។ ឪពុកម្តាយរបស់លោកជាជនជាតិអាមេនី ដែលបានរត់គេចចេញពីប្រទេសខ្លួន ដោយសារមានអំពើប្រល័យពូជសាសន៍។ លោកបានរៀបការចំនួន៣ដង និងមានកូនចំនួន៦នាក់។
ក្រៅពីអ្នកចម្រៀង និងអ្នកនិពន្ធ លោក Aznavour ក៏ជាតារាសម្តែងភាពយន្តផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតអាមេនី ប្រចាំប្រទេសស្វីសទៀតផង៕