ហេតុអ្វី​ព្យុះ​នៅ​ក្រៅ​ប្រទេស​ ត្រូវបានដាក់ឈ្មោះ​ជាភាសាខ្មែរ?

  • 2018-10-04 08:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេងៗ​របស់​ប្រទេស​សមាជិក​ចំនួន ១៤​ ដើម្បី​ដាក់​ឲ្យ​ព្យុះ ដែល​បាន​ និង​បម្រុង​កើតឡើង​នៅ​តំបន់​ប៉ែក​ខាងលិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ​ក្នុង​នោះ កម្ពុជា​ដែល​ជា​សមាជិក​ដែរ​នោះ បាន​ផ្ដល់​ឈ្មោះ​ចំនួន ១០ ទៅឲ្យ​ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន កាល​ពី​ឆ្នាំ​១៩៩៨។

ឈ្មោះ​ខ្មែរ​ទាំង១០ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ដាក់ឈ្មោះ​ឲ្យ​ព្យុះ​ រួមមាន៖ ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់, ក្រវាន់, ចន្ធូ, ត្រសេះ និង​ នេសាទ។

ព្យុះមួយ ដែល​បានបក់បោកទៅលើក្រុងតូក្យូប្រទេសជប៉ុន នាពេលកន្លងទៅ (រូបថត៖ South China Morning Post)
ថ្មីៗនេះ តាម​ការ​ព្យាករពី​​មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​នៃ​ព្យុះ​ទីហ្វុង​នៅ​កោះ​ហាវៃ បានឲ្យដឹងថា ព្យុះ​មួយ​នឹង​បក់​បោក​ទៅ​លើ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ខាងកើត នៅ​ចុង​សប្ដាហ៍​នេះ​ ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ ព្យុះ​ "កង្រី" ដែល​ជា​ឈ្មោះ​ខ្មែរ។

ហេតុអ្វី ត្រូវ​ដាក់​ឈ្មោះ​ខ្មែរ?

សមាជិក​នី​មួយ​ៗ​នៃ​ប្រទេស​ទាំង១៤ ត្រូវ​បាន​ទីភ្នាក់​ងារ​ឧតុ​និយម​ជប៉ុន អនុញ្ញាត​ឲ្យ​ប្រគល់​ឈ្មោះ​ប្រចាំ​ប្រទេស​របស់​ខ្លួន ចំនួន​១០ សម្រាប់​ដាក់​ទុក​ដាក់​ឲ្យ​ព្យុះ។ ដូច្នេះ​ឈ្មោះ​ទាំងអស់​មាន​ចំនួន ១៤០​ឈ្មោះ។ ហើយ​ឈ្មោះ​នីមួយៗ ត្រូវ​ប្រើប្រាស់​តាម​លំដាប់​ពី​មួយ​ទៅ​មួយ វិល​ជុំ។

តារា​ងឈ្មោះ​ព្យុះ​តំបន់​ប៉ែក​ខាង​លិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក

កាលពី​សប្ដាហ៍​មុន ព្យុះ "Trami" (ឈ្មោះ​វៀតណាម) បាន​បោក​បក់​នៅ​តំបន់​ប៉ែក​ខាងលិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​ប៉ះពាល់​ប្រទេស​ជប៉ុន។ ហើយ​ដោយសារ​ចុង​សប្ដាហ៍​នេះ នឹង​មាន​ព្យុះ​ថ្មី គឺ​ការ​ដាក់​ឈ្មោះ​ត្រូវ​វិល​ជុំ​មក​ដល់​ឈ្មោះ​ខ្មែរ​វិញ ពោល​គឺ​ឈ្មោះ "កង្រី (Kong-rey)" តែម្ដង​។

សូម​ជម្រាប​ថា ការ​ប្រើ​ប្រាស់​ឈ្មោះ​ជាក់លាក់​ដូច្នេះ គឺ​ដើម្បី​ងាយស្រួល​ហៅ​ក្នុង​ការ​ទំនាក់ទំនង​រវាង​អ្នកព្យាករ និង​ប្រកាស​អាសន្ន​ប្រាប់​សាធារណជន​ទូទៅ​ជាដើម​​។ លើស​ពី​នេះ វា​ជួយ​មិន​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ផង​ដែរ​៕

អត្ថបទទាក់ទង ព្យុះ "កង្រី" កំពុងបក់បោកឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;