គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថា សៀង ចន្ធា ជា​កីឡាករ​ដ៏​មាន​សក្ដានុពល​១រូប

  • 2018-11-01 01:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Felix Gonzalez Dalmas គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លើក​ឡើង​ថា សៀង ចន្ធា គឺ​ជា​កីឡាករ​ដ៏​ល្អ​មាន​សក្ដានុពល​មួយ​រូប និង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨​។

លោក Felix Gonzalez Dalmas គ្រូ​បង្គោល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា
លោក Felix បាន​ជំរុញ​ខ្សែ​ប្រយុទ្ធ​មាន​ប្រភព​ពី​ខេត្ត​កោះកុង​ដដែល​ប្រឹងប្រែង​អត់ធ្មត់ ដោយសារ​វ័យក្មេង​នៅ​ឡើយ ហើយ​លោក​គិត​ថា គេ​នឹង​អាច​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប​នា​ពេល​អនាគត។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​រៀបរាប់​បែប​នេះ៖ «ចន្ធា ជា​កីឡាករ​ដ៏​មាន​សក្ដានុពល​មួយ​រូប។ យើង​ដឹង​ពី​សក្ដានុពល​របស់​គេ។ ដោយសារ​តែ​គេ​នៅ​ក្មេង​នៅ​ឡើយ អ៊ីចឹង​យើង​ត្រូវតែ​ព្យាយាម​អត់ធ្មត់​លើ​គេ ហើយ​គេ​ក៏​ត្រូវ​តែ​អត់ធ្មត់​ដែរ។ អ៊ីចឹង​យើង​ត្រូវ​តែ​តាម​ដាន​ជា​ជំហាន ព្រោះ​គេ​ជា​កីឡាករ​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​សក្ដានុពល​ម្នាក់»

គួរ​ដឹង​ដែរ​ថា សៀង ចន្ធា ត្រូវ​បាន​កោះ​ហៅ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា​លើក​ដំបូង ខណៈ​ក្រុម​រហស្សនាម​គោព្រៃ​ខៀវ​ កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត AFF Championship 2018 ចាប់ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ត​ទៅ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;