សហព័ន្ធបាល់ទាត់វៀតណាម ត្រូវ AFF ពិន័យលើកំហុសមួយ នៅ Suzuki Cup
- 2018-11-26 06:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់វៀតណាម ត្រូវ AFF ពិន័យលើកំហុសមួយ នៅ Suzuki Cup
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អាស៊ានបានពិន័យសហព័ន្ធបាល់ទាត់វៀតណាមចំនួន ១ម៉ឺនដុល្លារ និងព្រមានដាក់ពិន័យកាន់តែធ្ងន់ធ្ងរថែមទៀតផង។ ការពិន័យនេះ ដោយសារកីឡាករវៀតណាមមិនបានចូលរួមក្នុងសន្និសីទកាសែត មុនការប្រកួត AFF Suzuki Cup ជាមួយនឹងក្រុមបាល់ទាត់ឡាវ នៅក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០១៨ កន្លងទៅ។
តាមច្បាប់របស់សហព័ន្ធបាល់ទាត់អាស៊ាន គ្រូបង្វឹក និងកីឡាករម្នាក់មកពីក្រុមបាល់ទាត់នីមួយៗ មានកាតព្វកិច្ចត្រូវបង្ហាញខ្លួនក្នុងសន្និសីទកាសែត ដែលធ្វើឡើងមួយថ្ងៃមុនការប្រកួត។ ប៉ុន្ដែអំឡុងសន្និសីទកាសែតកាលពីថ្ងៃទី៧ ខែវិច្ឆិកា ២០១៨ មានតែគ្រូបង្គោលក្រុមបាល់ទាត់វៀតណាម លោក Park Hang-seo និងជំនួយការបកប្រែរបស់លោកម្នាក់ បានចូលរួមក្នុងសន្និសីទ។
បន្ទាប់មក អំឡុងសន្និសីទកាសែតមុនការប្រកួតជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ទើបកីឡាករវៀតណាមបានបង្ហាញខ្លួនជាមួយគ្រូបង្គោលជាបន្តបន្ទាប់វិញ៕