គ្រឹះស្ថាន​ឥណទាន​ជនបទចំនួន៤ ទៀត ត្រូវ​បាន​ធនាគារ​ជាតិ​ប្រកាស​ឲ្យ​បិទ

  • 2019-01-11 06:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​ នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​ បាន​ឲ្យដឹង​ថា ធនាគារ​ជាតិ​ នៃ​កម្ពុជា បាន​សម្រេច​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះបញ្ជី​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ (ប្រតិបត្តិករ​ឥណទាន​ជនបទ) ចំនួន ៤ ដូច​ខាងក្រោម៖

១- អាយ​ខេ ហ្វាយ​នែន ម.ក

២- អង្គការ​ឥណទាន​តំបន់​

៣- អង្គការ​អភិវឌ្ឍន៍​គ្រួសារ​ និង​សហគមន៍ (ស.គ.អ.អ)

៤- ហ្វីដា ហ្វាយនែន ម.ក

ការ​ប្រកាស​បិទ​គ្រឹះស្ថាន​ទាំង​៤នេះ គឺ​បន្ទាប់ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​បញ្ឈប់​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ៤ ផ្សេងទៀត​ តាម​សេចក្ដីប្រកាស​ព័ត៌មាន​ ចុះ​កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៩​​ កន្លងទៅ​៕

អត្ថបទទាក់ទង ធនាគារ​ជាតិ បញ្ឈប់​ប្រតិបត្តិការ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​៤

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;