គ.ជ.ប ជូន​ដំណឹង​ទៅ​គណបក្ស​ ដែល​ចង់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​ឧសភា​ខាងមុខ

  • 2019-02-15 01:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ជូន​ដំណឹង​ដល់​គណបក្ស​នយោបាយ​ស្រប​ច្បាប់​ទាំងអស់ ដែលមាន​បំណង​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ​ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែល​នឹង​ប្រព្រឹត្ត​ទៅនឹង​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់ គ.ជ.ប បាន​បង្ហាញ​ឱ្យ​ដឹង​ដូចខាងក្រោមនេះ៖

-ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ត្រូវ​ធ្វើ​នៅ​គណៈកម្មការ​រាជធានី-ខេត្ត រៀបចំ​ការបោះឆ្នោត (គធ.ខប)

-គណបក្ស​នយោបាយ ដែលមាន​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត ត្រូវមក​យក​គំរូ​ពាក្យ​សុំ​នៅ​លេខាធិការដ្ឋាន​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (លគធ.ខប) ឬអាច​ទាញ​យក​គំរូ​ពាក្យ​សុំ​ពី​គេហទំព័រ គ.ជ.ប (www.necelect.org.kh) ចាប់ពីថ្ងៃ​ជូនដំណឹង​នេះ។

-កាល​បរិច្ឆេទ និង​ពេលវេលា​ទទួល​ពាក្យ​សុំចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅរៀងរាល់ម៉ោង​ធ្វើការ។

-ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ត្រូវ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចមាន​ក្នុង​ទម្រង់​បែប​បទ​លេខ ១០០៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;