សម្តេច ហ៊ុន សែន អរគុណ​ចំពោះ​ការជួយ​របស់​លោក ស៊ី ជីនពីង ខណៈ​កម្ពុជា ប្រឈមនឹង​ការ​ដក EBA

  • 2019-04-29 07:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង​ ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ នឹង​ត្រូវ​ប្រឈម​ក្នុងការ​ដក EBA របស់​សហភាព​អឺរ៉ុប។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី នៅក្រុង​ប៉េកាំង ប្រទេស​ចិន នាព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន និងលោក ស៊ី ជីនពីង ក្នុងអំឡុងចូលរួមពិធីមួយ​នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។ រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
សម្តេច ហ៊ុន សែន បន្តថា ត្រង់​ចំណុច​នេះ នាយករដ្ឋមន្រ្តី​ចិន លោក លី ខឺឈាង ក៏បាន​បញ្ជាក់​ពី​ការ​ខិតខំ ក្នុងការ​ជួយដល់​កម្ពុជា​ផងដែរ។

សូម​រំលឹកថា លោក លី ខឺឈាង ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​២៧ ខែ​មេសា បាន​បញ្ជាក់​ថា ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុងការ​ជួយដល់​ប្រទេស​កម្ពុជា។ លោក​សង្កត់ធ្ងន់​ថា បើទោះបី​ជាមាន​បញ្ហាអ្វី​ក៏ដោយ គឺមិន​អាច​បំបែក​ចំណង​មិត្តភាពដ៏​រឹងមាំ​រវាង​ចិន និង​កម្ពុជា​បានឡើយ ហើយ​ចិន​បន្តជួយ​ដល់កម្ពុជា​លើគ្រប់​ផ្នែក​ទាំងអស់៕

អត្ថបទ​ទាក់ទង

-នាយករដ្ឋមន្រ្តីកម្ពុជា-ចិន និយាយគ្នា និងចុះកិច្ចព្រមព្រៀងអ្វីខ្លះ?

-លោក ស៊ី ជីនពីង ប្រកាសថា ចិន​នឹង​ផ្តល់​ជិត ៩០លាន​ដុល្លារ ដល់​វិស័យ​ការពារជាតិ​កម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;