​ចំណុច​​សំខាន់ៗ​ដែលត្រូវដឹង មុនពេល​ទិញ​ផ្ទះ និង​ដីឡូត៍

  • 2019-05-10 07:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​គោល​បំណង​ជួយឱ្យ​ការ​ទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាច​ប្រព្រឹត្តទៅដោយ​រលូន និង​អាច​ជៀសវាង​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ជនខិលខូច ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញសេចក្តី​ប្រកាសព័ត៌មាន​មួយ​កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ​២០១៩ បង្ហាញ​នូវ​ព័ត៌មាន​សំខាន់​ៗមួយចំនួន​ដល់​ប្រជាពលរដ្ឋ មុនធ្វើការ​សម្រេច​ចិត្ត​ទិញ​អចលនទ្រព្យ។

១. ព័ត៌មាន​សម្រាប់​ការទិញដីឡូត៍

-ឈ្មោះ​ម្ចាស់​អចលនទ្រព្យក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​តើជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះដីឡូត៍​លក់ ឬជា​របស់​អ្នក​ផ្សេង

-វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ (មាន​ជាប់​បន្ទុក​ឬអត់)

-លិខិត​អនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬអង្គភាព​មាន​សមត្ថកិច្ច

-ឯកសារ​បង់ពន្ធ​អចលនវត្ថុ

-បណ្ណបំបែក​ក្បាលដី

-ខ្លឹម​សារ​លម្អិត​នៃកិច្ចសន្យា​លក់-ទិញ។

២. ព័ត៌មាន​សម្រាប់​ការទិញ​លំនៅឋាន

-លិខិត​អនុញ្ញាត​សាងសង់ (ចេញដោយ​ក្រសួង​ដែនដី ឬសាលារាជធានី-ខេត្ត)

-វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (មាន​ជាប់​បន្ទុក​ឬអត់)

-អាជ្ញាបណ្ណ​អភិវឌ្ឍ​លំនៅឋាន (ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ)

-ឯកសារ​បង់ពន្ធ​អចលនវត្ថុ

-បណ្ណ​បំបែក​ក្បាលដី

-ខ្លឹមសារ​លម្អិត​នៃកិច្ច​សន្យា​លក់-ទិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;