Man City ឈ្នះ​ពាន​ទី៣ ក្នុង១រដូវកាល ក្រោយ​បំបាក់​គូប្រកួត​ទក់​សាច់​យប់មិញ

  • 2019-05-19 01:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester City បាន​បំបាក់​ក្រុម Watford ៦-០ ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ FA Cup របស់​អង់គ្លេស កាលពីយប់មិញ។ លទ្ធផល​នេះ មានន័យថា ក្រុមលោក Pep Guardiola បាន​ឈ្នះ​ពាន​ក្នុងស្រុក​ដល់ទៅ ៣ ក្នុង​១រដូវកាល គឺ English Premier League, League Cup (Carabao Cup) និង FA Cup។ នេះ​មិន​រាប់​បញ្ចូល​ពាន​បើក​រដូវកាល Community Shield នោះទេ។

៦គ្រាប់​របស់​ City រក​បាន​ដោយ David Silva (នាទី ២៦), Gabriel Jesus (នាទី ៣៨ និង ៦៨), De Bruyne (នាទី ៦១) និង Sterling (នាទី ៨១ និង ៨៧)។

នេះ​ជា​ជាការ​ឈ្នះ​ពាន​ FA Cup លើកទី៦ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប ប៉ុន្តែ​ជា​លើក​ទី១ ក្រោម​ការ​ដឹកនាំ​របស់លោក Guardiola។ បើគិត​គ្រប់​ពាន​វិញ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ បាន​ឈ្នះ​ពាន ៦ ហើយ​ នៅ​ Man City គិត​ចាប់​តាំង​ពី​លោក​ចូលដឹកនាំ​កាលពីឆ្នាំ ២០១៦៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

ទស្សនា​វីដេអូ​អបអរ​ក្រោយ​ចប់​ការប្រកួត ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;