ក្រសួងការពារជាតិ អំពាវនាវឲ្យសមត្ថកិច្ច​​ស្រាវជ្រាវ និងចាត់វិធានការ​លើ​គណនីហ្វេសប៊ុកមួយ

  • 2019-05-22 01:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ ដល់ស្ថាប័នមានសមត្ថកិច្ចឲ្យស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ចំពោះ​អ្នកប្រើប្រាស់ហ្វេសបុកឈ្មោះ Gro Angel ដែលបានយករូបសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅ​ដាក់​ធ្វើ​រូប profile Facebook របស់ខ្លួន រួចសរសេររិះគន់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមាន​ការភ័ន្ត​ច្រឡំដល់សាធារណជន។

គណនី​ក្លែងក្លាយ​ដែល​ដាក់​រូប​សម្ដេច​ទៀ បាញ់
លោក​ ឈុំ សុជាត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនដែរ៖

***"នាថ្មីៗនេះ មានហ្វេសបុកមួយឈ្មោះ Gro Angel បានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភ័ន្ត​ច្រឡំដល់សាធារណជន។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ខ្លឹមសារចោទប្រកាន់នានា ដែលបានបង្ហោះនៅលើហ្វេសបុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិ សូមព្រមានដល់ជនដែលបង្កើតហ្វេសបុកមួយនេះ ឱ្យបញ្ឈប់ការប្រើប្រាស់រូប សម្តេចពិជ័យសេនាជាបន្ទាន់ ហើយអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកហ្វេសបុកឈ្មោះ Gro Angel នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ"៕***

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;