រំភើបបំផុត! ​អ្នក​ចម្រៀង​ពិការភ្នែក ធ្វើឲ្យគណៈកម្មការទប់ចិត្តមិនចុចកណ្ដឹងមាសមិនបាន

  • 2019-05-30 02:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​អ្នក​ចម្រៀង​ពិការ​ភ្នែក​ ​​ហើយ​​​កើត​មាន​ជំងឺ​ Autism មួយ​រូប​ ទទួល​បាន​សំឡេង​សាទរ​ពាស​ពេញ​ពិភពលោក​ ក្រោយ​ពី​បាន​ឡើង​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី America's Got Talent កាល​ពី​ពេល​ថ្មីៗ​នេះ។

​បុរស​វ័យ ២២ ឆ្នាំ ​ឈ្មោះ Kodi Lee រូប​នេះ​ បាន​បង្ហាញ​មុខ​​ក្នុង​កម្មវិធី​កាល​ពី​ថ្ងៃ​អង្គារ​ជា​មួយ​ម្ដាយ​របស់​ខ្លួន។ Tina ដែល​ជា​ម្ដាយ​បាន​រៀប​រាប់​ថា ៖ "តាម​រយៈ​ចម្រៀង និង​ការ​សម្ដែង គេ​ (Kodi) អាច​​ស៊ូទ្រាំ​រស់​នៅ​លើ​ពិភពលោក​នេះ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​កើត​មាន​ជំងឺ​ Autism ហើយ​នោះ វា​ពិត​ជា​ពិបាក​ធ្វើ​រឿង​​ណា​មួយ​​ដូច​អ្នក​ដទៃ​ណាស់”។

​មិន​ត្រឹម​តែ​អាច​ច្រៀង​បទ​ "A Song For You” ដោយ​ Leon Russell បាន​យ៉ាង​ពីរោះ​រណ្ដំ​ប៉ុណ្ណោះ​ទេ Kodi ថែម​ទាំង​អាច​លេង​ព្យ៉ាណូ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។ ហេតុ​នេះ​ហើយ​ទើប​រូប​គេ​ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​សន្ធឹក រហូត​ទទួល​បាន​កណ្ដឹង​មាស​ទៅ​ប្រកួត​ជុំ​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​ពី​គណៈកម្មការ​ទៀត​ផង៕​​

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;