មើល​ Trailer រឿង "​រាំបូ" វគ្គ​ថ្មី បាញ់​បោះ​សាហាវ មិន​ណយ​ទេ

  • 2019-05-31 02:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែភាពយន្ត​ Rambo វគ្គ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ “Rambo: Last Blood” សម្ដែង​ដោយ​តួអង្គ​ Sylvester Stallone បាន​ចេញ​ Trailer ដំបូង​របស់​ខ្លួន​​កាល​ពី​យប់​មិញ​នេះ។

Rambo: Last Blood គឺ​ជា​​វគ្គ​ទី ៥ ហើយ​នៃ​សែស្រឡាយ​ភាពយន្ត​ Rambo ដែល​បាន​ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ ១៩៨២ និង​មាន​​តារា​សម្ដែង​​វ័យ ៧២ ឆ្នាំ Sylvester Stallone ជា​តួ​អង្គ​ឯក​​ទាំង ៥ វគ្គ​តែ​ម្ដង។ ភាពយន្ត​ថ្មី​នេះ​បាន​ប្រកាស​ផលិត​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ ប៉ុន្តែ​ចូល​ដល់​​ខែ​តុលា ឆ្នាំ ២០១៨ ទើប​ចាប់​ផ្ដើម​ផលិត​ជា​ផ្លូវ​ការ ដោយ​គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០១៩ នេះ។

ចង់​ដឹង​មាន​ការ​វាយ​ប្រហារ​គួរ​ឲ្យ​ចាប់​ចិត្ត​កម្រិត​ណា​ ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម​នេះ ៖​​​

ចុចអាន ៖ អ្នក​ផលិត​រឿង Titanic សរសើរ​ដល់ Marvel អាច​ពន្លិច​កប៉ាល់​របស់​ខ្លួន

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;