U20 World Cup៖ ​កូរ៉េខាងត្បូង បាន​ត្រឹម​ជើងឯក​រង ក្រោយ​អ៊ុយក្រែន វាយ​បក​យក​ឈ្នះ

  • 2019-06-16 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ុយក្រែន បាន​ក្លាយ​ជាជើងឯក U20 World Cup 2019 ជា​លើក​ដំបូង​ក្រោយ​បំបាក់កូរ៉េខាងត្បូង ក្នុង​លទ្ធផល ៣-១ ក្នុង​វគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ ដែល​ធ្វើឡើង​នៅប្រទេស​ប៉ូឡូញ។

កូរ៉េខាងត្បូង បាន​នាំមុខ​មុន​នាទី៥ ជាការ​ស៊ុតបាល់​ប៉េណាល់​ទី ធ្វើបាន​ដោយ Lee Kang-in។ ប៉ុន្តែ​អ៊ុយក្រែន បាន​វាយបក​យកឈ្នះវិញ​ជាបន្ត​បន្ទាប់ ដោយ Vladyslav Supriaha នៅ​នាទី​៣៤ និង ៥២ និង១​គ្រាប់ទៀត​ធ្វើបាន​ដោយ Heorhiy Tsitalishvili នាទី​៨៩។ Lee Kang-in បាន​ជាប់ជាកីឡាករ​លេងល្អបំផុត​ក្នុង​ការប្រកួត​ពានរង្វាន់នេះ។

យ៉ាងណាមិញ ទោះបីជាមិន​អាចក្លាយ​ជាជើងឯកក៏ដោយ ក៏នេះ​គឺ​ជាកំណត់ត្រាថ្មី​របស់ U20 កូរ៉េខាងត្បូង ដែលបាន​ឈានដល់វគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់​នេះ​ជាលើកដំបូង។ កូរ៉េខាងត្បូង ធ្លាប់​ទទួលបាន​ចំណាត់​ថ្នាក់​លេខ៤ ក្នុង​ពានរង្វាន់នេះ​កាលពីឆ្នាំ១៩៨៣។

ចំណែក​ចំណាត់​ថ្នាក់​លេខ៣ បាន​ទៅលើ​អេក្វាឌ័រ ដែលបាន​យក​ឈ្នះ​អ៊ីតាលី ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ​ដណ្តើម​យក​ចំណាត់​ថ្នាក់លេខ៣៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;