បាតុករ «សមុទ្រខ្មៅ» ឈាន​ដល់​ដំណាក់កាល​ទាមទារ​ឱ្យ​មេដឹកនាំ​ហុងកុង ចុះចេញ​ពីតំណែង​ហើយ

  • 2019-06-16 12:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាតុករ​អាវខ្មៅ​រាប់​ម៉ឺន​នាក់​បាន​ដង្ហែក្បួន​តាមដងផ្លូវ​នៅ​កណ្តាល​ក្រុង​ហុងកុង នា​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ទាមទារ​ឱ្យមេដឹកនាំ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នេះ ចុះចេញពី​តំណែង បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​ «បត្យាប័ន» ត្រូវ​បាន​ព្យួរ។

រូបថត៖ AFP
ក្រុម​អ្នកតវ៉ា​បាន​កាន់ផ្កា និង​កាន់​បដា ដែល​សរសេរ​ថា «កុំបាញ់ យើងជា​អ្នក​ហុងកុង» ពោលគឺ​ពួកគេ​មានបំណង​ចង់បញ្ចៀស​មិនឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ដូចករណី​ប៉ូលិស​បាញ់​គ្រាប់កំាភ្លើង​ជ័រ និង​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ទៅហ្វូងបាតុករ កាលពី​ថ្ងៃពុធកន្លង​ទៅ​ឡើយ។
រូបថត៖ AFP

សូម​ជម្រាប​ថា កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ មេ​ដឹកនាំ​ហុងកុងដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺ​លោកស្រី Carrie Lam បាន​ប្រកាស​ពន្យារពេល​អនុម័ត​សេចក្តី​ព្រាងច្បាប់​បត្យាប័ន ដែល​ជាច្បាប់​មួយ​អាច​អនុញ្ញាត​ឱ្យ​បញ្ជូន​មនុស្ស (អ្នកទោស) ទៅកាន់​ចិន​ដីគោក ដើម្បី​កាត់ទោស។ គម្រោង​បង្កើត​ច្បាប់​នេះ បាន​ធ្វើឱ្យ​មាន​ការ​រិះគន់​ថា នឹង​ប៉ះពាល់​ដល់​ច្បាប់​របស់​ហុងកុង និង​កិត្តិនាម​លើឆាក​អន្តរជាតិ​របស់ក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ីមួយ​នេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;