ផ្សារទំនើប​ថៃ BIG C ត្រៀម​បើក​សាខា​ទី១ នៅ​កម្ពុជា

  • 2019-06-17 08:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើប​ដ៏ធំរបស់ថៃ Big C Super Center នឹង​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា នាចុងឆ្នាំ២០១៩ នេះ លើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពោល​គឺជាប់ព្រំដែនប្រទេសថៃ។

គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ស្ថិត​ក្រោម​ឈ្មោះ​ក្រុមហ៊ុន BIG C SUPERCENTER (CAMBODIA) CO.,LTD នេះ ត្រូវ​បាន​​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។

ផ្សារទំនើប Big C នៅថៃ

ផ្សារទំនើប​នេះ ស្ថិត​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ ប្រមាណជាង ១គីឡូម៉ែត្រ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ CDC បានបញ្ជាក់ថា ផ្សារទំនើប​នេះ មាន​​ទុន​វិនិយោគ​ប្រមាណ ៦,៨លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១២២២​កន្លែង។

យោង​តាម​សារព័ត៌មានថៃ Sa Kaeo Story បានឲ្យដឹងថា បច្ចុបន្ន អគារ​ផ្សារទំនើប Big C កំពុង​សាងសង់​លើ​ផ្ទៃដី​ជិត ៨ពាន់​ម៉ែត្រ​ការ៉េ។ ប្រភព​ដដែលបញ្ជាក់ថា ផ្សារទំនើប​នេះ រំពឹង​ថា​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ ២០១៩ នេះ។

ប្លង់ទីតាំង​ផ្សារទំនើប Big C នៅ​ប៉ោយប៉ែត (រូបភាព CDC)

សូមបញ្ជាក់ថា ផ្សារទំនើប Big C ត្រូវ​បាន​បង្កើត​ឡើង​កាលពីឆ្នាំ ១៩៩៣ ផ្សារទំនើប​ធំបំផុត​មួយនៅថៃ​ ដែល​មាន​ស្នាក់ការ​ធំ​នៅ​បាងកក។ ក្រៅពីនៅថៃ ផ្សារ​នេះ​​ក៏​​មាន​សាខា​នៅ​វៀតណាម និង​ឡាវ​ផងដែរ។ គិត​ត្រឹមឆ្នាំ ២០១៥ ផ្សារនេះ មាន​សាខា ៦៩៧កន្លែង​នៅ​ទូទាំង​ប្រទេស​ថៃ៕

អត្ថបទ៖ សុខ សុវត្ថិ

;