​ព្រលានយន្តហោះ​ថ្មី​នៅ​មណ្ឌលគិរី​ មិនដឹង​ធ្វើ​ពេលណា​ តែ​តម្លៃ​ដី​ ឡើង​ថ្លៃ ១០ដង

  • 2019-06-19 02:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រោយពី​ទទួលបាន​ដំណឹង​ថា ព្រលានយន្តហោះ​ថ្មី​នឺង​ត្រូវ​ស្ថាបនា​ឡើង​ក្នុង​ខេត្តមណ្ឌលគិរី​ ធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​មួយ​នេះ ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ ​បើ​ទោះ​បី​ពុំទាន់​ដឹងថា​ ពេល​ណា​ព្រលាន​យន្តហន្ត​ថ្មី​នោះ នឹង​​ចាប់ផ្តើម​បើក​ការដ្ឋាន​ពេលណា​ក៏ដោយ។​ មាន​កន្លែង​ខ្លះ​ ជាពិសេស​ក្នុងស្រុក​អូ​ររាំង​ តម្លៃ​ដី​បាន​កើនឡើង​ដល់​ទៅ​ ១០​ដង​ទៅ​នឹង​តម្លៃ​ដី​ធម្មតា​មុន​ទទួលបាន​ដំណឹង​ធ្វើ​ព្រលានយន្តហោះ​ថ្មី​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ​ដី​ជាប់​ផ្លូវជាតិ​លេខ​៧៦​ បាន​ឡើងថ្លៃ​រហូត​​នឹកស្មាន​​មិន​ដល់។​ អភិបាលស្រុក​អូររាំង​ លោក​សៀក​ មុន្នី​ ដែល​ទើប​ទទួលបាន​តំណែង​ថ្មី​ បានឱ្យដឹងថា​ កាលពីពេល​ថ្មីៗ​នេះ ​ប្រតិភូ​របស់​អាកា​ចរ​ណ៍​ស៊ីវិល​បាន​ចុះ​ពិនិត្យ​លើ​ទីតាំង​ជាក់ស្តែង​ ដែល​បានកំណត់​តាំងពី​យូរ​មកហើយ​ សម្រាប់​អភិវឌ្ឍ​ន៍ទៅជា​ប្រ​លាន​យន្តហោះ​។​

​លោក​សៀក ​មុន្នី​ បាន​បន្តថា​ ដោយសារតែ​នៅ​ទីតាំង​នេះ​ត្រូវ​អភិវឌ្ឍ​ន៍​មាន​គម្រោង​ច្រើន​ ដូច្នេះ​ផ្ទៃដី​ដែល​ទុក​សម្រាប់ធ្វើ​ប្រ​លាន​មាន​ទំហំ​ធំ​រាប់រយ​ហិកតា​ គឺមាន​ការសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​បន្ថែមទៀត​។​ អ្វី​ជាការ​កត់សម្គាល់​ អភិបាល​ខេត្តមណ្ឌលគិរី​ លោក​ស្វាយ​ សំ​អ៊ាង​ បាន​ថ្លែងថា​ "នេះ​ជា​គម្រោង​មួយ​ដែល​ខេត្ត​បានរ​កដី​ទុក​ ប៉ុន្តែ​ពាក់​ព័​ន្ឋ​នឹង​គម្រោង​សាងសង់ ​យើង​នៅ​មិនទាន់​ប្រាកដថា ​តើ​ត្រូវ​សាងសង់​នៅពេល​ឆាប់ៗ​នេះ ​ឬក៏​ទៅ​អនាគត​ខាងមុខ​ គឺ​មិនទាន់​កំណាត់​ថា​យ៉ាងណា​នោះទេ​…​ដោយ​សារ​​ឥឡូវនេះ​ យើង​ក៏​មិនទាន់មាន​ថវិកា ឬ​ដៃគូ​សម្រាប់​សាងសង់​ប្រ​លាន​ហ្នឹង​ទេ។ ​ប៉ុន្តែ​ជាការ​សំខាន់​យើង​ត្រូវ​ត្រៀម​ដី​បម្រុង​ទុក​ ជៀសវាង​គ្មាន​ទីតាំងនៅ​ពេលដែល​គម្រោង​ត្រូវ​ចាប់ផ្តើម​យើង​មាន​ដី​ទុក​តែម្តង​"។​

​លោក​អភិបាលខេត្ត​បញ្ជាក់​ថា បើ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ​ យើង​អត់​មាន​ទីតាំង​សម្រាប់​សាងសង់​ទេ​ ដូច្នេះហើយ​បានជា​អាជ្ញាធរ​ខិតខំ​ការពារ​ដី​ទុក​រហូត​ទំហំ​ជាង​៣០០​ហិកតា​»​។​

សូមបញ្ជាក់ថា ​ដី​ដែលមាន​ហាងឆេង​ជាងគេ​នៅ​តំបន់​នេះ ​គឺ​ដី​នៅ​ឃុំ​ដាក់​ដាំ​ និង​ឃុំ​សែន​មនោ​រម្យ​ ដែល​កាលពីមុន​ឆ្នាំ​២០១៨​ ដី​ប្រភេទ​ចម្ការ​មានតម្លៃ​ចន្លោះ​ពី ​១៥០០​ដុល្លារ​ ទៅ​៣០០០​ដុល្លារ​ក្នុង​មួយ​ហិកតា​ តែ​ចាប់ពី​ដើមឆ្នាំ​២០១៩ រហូតមកទល់​បច្ចុប្បន្ន​ដី​ទាំងនោះ​បាន​កើន​តម្លៃ​ ​មួយជាដប់​។

​គួររំលឹកថា​ កាលពី​ជាង​១​ឆ្នាំមុន​ ស្រុក​កោះ​ញែក​ ដែលជា​ស្រុក​មួយ​នៃ​ខេត្តមណ្ឌលគិរី​ ត្រូវបាន​ប្រភពព័ត៌មាន​មួយ​បង្ហើប​ថា​នឹង​មានការ​បង្កើត​ស្រុក​នេះ​ទៅជា​ខេត្ត​កោះ​ញែក​ ក្នុងអំឡុងពេល​នោះ​ហាងឆេង​ដី​បាន​ហក់​ឡើង​គួរឱ្យកត់សម្គាល់ ខណៈ​​ក្រុម​ឈ្មួញ​ធំៗ​សម្រុក​ទៅ​ទិញ​ដី​ទុក​លក់​ចំណេញ​ចំណាយ​អស់ប្រាក់​រាប់សិប​លាន​ដុល្លារ​ តែ ជា​លទ្ធផល​សម្តេច​តេ​ជោ​បានប្រកាសថា ​គ្មាន​គម្រោង​បង្កើត​ខេត្ត​ថ្មី​នៅ​ទីនោះ​ទេ​។​ បច្ចុប្បន្ន ស្រុក​កោះ​ញែក​នោះបែរ​ជា​ស្ងាត់​ជ្រាប​វិញ​តែម្តង​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទពេញនិយម
;