អ្នកប្រដាល់ថៃ Petchmorakot៖ ខ្ញុំត្រៀមរួចរាល់ ដើម្បីយកឈ្នះ Petrosyan
- 2019-06-19 04:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ថៃ Petchmorakot៖ ខ្ញុំត្រៀមរួចរាល់ ដើម្បីយកឈ្នះ Petrosyan
ចន្លោះមិនឃើញ
អ្នកប្រដាល់ថៃ Petchmorakot Petchyindee Academy នឹងត្រូវប៉ះកំពូលកីឡាករប្រដាល់ Kickboxing អ៊ីតាលី Giorgio Petrosyan ជាថ្មី ក្នុងវគ្គ៨នាក់ចុងក្រោយ នៃកម្មវិធីដណ្ដើមប្រាក់១លានដុល្លារ ONE Featherweight Kickboxing World Grand Prix ក្រោយលទ្ធផលជួបគ្នាលើកមុន ត្រូវចាត់ទុកជាមោឃៈ។ ជំនួបកាត់សេចក្ដីនេះ នឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ ONE: MASTERS OF DESTINY ថ្ងៃទី១២ ខែកក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅក្នុងកម្មវិធី Media Open Workout នៅថៃ កាលពីថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ Petchmorakot បានអះអាងថា ខ្លួនបានត្រៀមរួចរាល់ហើយ ដើម្បីយកឈ្នះ Petrosyan។
"Giorgio Petrosyan ប្រៀបដូចជាវីរបុរសប្រដាល់មួយរូប នេះជាកិត្តិយសណាស់ដែលខ្ញុំអាចប្រកួតជាមួយគាត់។ ការប្រកួតលើកទី១របស់យើងទាំង២ គឺជាការប្រកួតដ៏តានតឹងបំផុតក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំបានរៀនសូត្រជាច្រើនពីប្រកួតនោះ ហើយខ្ញុំនឹងប្រកួតឲ្យបានល្អជាងប្រកួតនោះ។ ទាំងបេះដូង និងរាងកាយរបស់ខ្ញុំ គឺរួចរាល់សម្រាប់ការប្រកួតនេះហើយ។ ខ្ញុំសូមអរគុណអ្នកគាំទ្រថៃទាំងអស់ ដែលបានផ្ដល់កម្លាំងចិត្ត និងថាមពលដល់ខ្ញុំ។ ខ្ញុំនឹងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីនាំយកជ័យជម្នះជូនជាតិ"។
អ្នកប្រដាល់មកពីក្លឹប Petchyindee រូបនេះ បានបន្ថែមថា៖ "លើកនេះ ខ្ញុំបានត្រៀមល្អជាងមុន ជាពិសេសគឺក្បួនច្បាប់កីឡាប្រដាល់ Kickboxing។ Giorgio មានបទពិសោធន៍ Kickoxing ជ្រើនជាងខ្ញុំ ហើយគាត់គឺជាកីឡាករល្បីមួយរូប។ ជួបគ្នាលើកមុន ខ្ញុំបានដឹងថាគាត់ពិតជាខ្លាំង។ ប៉ុន្តែកម្លាំងចិត្តដែលបានពីបងប្អូនថៃ ខ្ញុំនឹងយកជ័យជម្នះឲ្យបាន"។
សូមបញ្ជាក់ថា អ្នកឈ្នះរវាងកីឡាករទាំង ២ នឹងត្រូវជួបកីឡាករថៃ Jo Nattawut នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គូប្រកួតទាំងអស់ ក្នុងព្រឹត្តិការណ៍ ONE: MASTERS OF DESTINY មានដូចខាងក្រោម៖