ចម្រៀង ៥បទ មានអ្នកមើលច្រើនជាងគេ លើ YouTube ផលិតកម្មថោន
- 2019-06-19 08:35:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀង ៥បទ មានអ្នកមើលច្រើនជាងគេ លើ YouTube ផលិតកម្មថោន
ចន្លោះមិនឃើញ
ប្រិយមិត្តបានដឹងរួចមកហើយពីបទចម្រៀងដែលមានអ្នកមើលច្រើនជាងគេនៅលើ Channel YouTube របស់ផលិតកម្មរស្មីហង្សមាស និងផលិតកម្មសាន់ដេ។ ថ្ងៃនេះសូមបង្ហាញពីបទចម្រៀងដែលមានអ្នកមើលច្រើនជាងគេរបស់ផលិតកម្មថោន វិញម្ដង។
Channel YouTube "Town Production" ជា Channel ផ្លូវការរបស់ផលិតកម្មថោន ដែលមានអ្នក Subscriber ជាង ១,២៤លាននាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ នេះ។ គិតត្រឹមរយៈពេលដូចគ្នានេះ វីដេអូបទចម្រៀងទាំង ៥ ដែលមានអ្នកមើលច្រើនដងជាងគេរបស់ផលិតកម្មនេះ មានដូចខាងក្រោម៖
១. បទ "មាន់ស្រែ" [Official Full MV 2] ច្រៀងដោយកញ្ញា រ៉ាប៊ី មានអ្នកទស្សនា ជិត ៣៥លានដង
វីដេអូបទចម្រៀងនេះ ដឹកនាំសម្ដែងដោយលោក អ៊ិន រិទ្ធីចិត្រ និពន្ធទំនុកច្រៀងដោយ សយ រតនា និពន្ធបទភ្លេងដោយ លាង ស៊ាងលីន និងសម្រួលបទភ្លេងដោយ Tempo Tris។
២. បទ "អ្នកបម្រើ 007" [Official OST] ច្រៀងដោយនាយពែកមី និងកញ្ញារ៉ាប៊ី (បទចម្រៀងក្នុងរឿង អ្នកបម្រើ 007) មានអ្នកទស្សនាជិត ២៩លានដង
បទនេះនិពន្ធទំនុកច្រៀងនាយពែកមី និពន្ធ Melody ដោយ លាង ស៊ាងលីន និពន្ធបទភ្លេង ដោយ ផល វឌ្ឍនៈ ថតដោយ ប៊ុន រតនៈ និង នៅ ចិន្តា។
៣. បទ "មានប្រពន្ធល្អមិនចេះថែ" [Official Full Audio] ច្រៀងដោយលោក ពេជ្រ ថាណា មានអ្នកទស្សនាជិត ១៥លានដង
បទនេះនិពន្ធទំនុកច្រៀង ដោយ សយ រតនា សម្រួលបទភ្លេង ដោយ គង់ ពិសិដ្ឋ។
៤. បទ "សង្សារអ្នកមាន" [Official Full MV] ច្រៀងដោយ និរត្តន៍ មានអ្នកទស្សនាជិត ១០លានដង
បទនេះដឹកនាំសម្ដែងដោយលោក វ៉ាត លីម៉េង និពន្ធទំនុកច្រៀង ដោយ ងួន សុបិន និងសម្រួលបទភ្លេង ដោយ ដា ភ្លេង។
៥. បទ "ចំប៉ាប៉ោយប៉ែត" [Official MV] ច្រៀងដោយ កែវ វាសនា មានអ្នកទស្សនាជាង ៩លានដង
វីដេអូបទនេះ ដឹកនាំសម្លែង ដោយ អ៊ិន រិទ្ធីចិត្រ។
អត្ថបទទាក់ទង៖
១បទរបស់នាយចឺម ជាបទដែលមានអ្នកមើលច្រើនជាងគេលើ YouTube ផលិតកម្មសាន់ដេ
១បទរបស់លោកព្រាប សុវត្ថិ ក្លាយជាបទដែលមានអ្នកមើលច្រើនជាងគេលើ YouTube រស្មីហង្សមាស