ឥណ្ឌា ផ្តល់​ជិត​៩០ម៉ឺន​ដុល្លារ​សម្រាប់​ការអនុវត្ត​គម្រោង​នៅ​កម្ពុជា ក្រោម​កិច្ច​សហប្រតិបត្ដិការ​មេគង្គ-គង្គា

  • 2019-06-19 08:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋាភិបាល​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​ស្តីពី​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ឥណ្ឌា សម្រាប់​ការ​អនុវត្ត​គម្រោង​ឆាប់​ទទួល​បាន​ផល​នៅ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​លោក លុយ ដាវីត រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា។

លោក លុយ ដាវីត បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែលបាន​អនុម័ត និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គម្រោង​របស់​កម្ពុជា​ចំនួន​១៨ សម្រាប់​ឆ្នាំ ២០១៩-២០២០ ក្រោម​កិច្ចសហប្រតិបត្ដិការ​មេគង្គ-គង្គា ដែល​មាន​ថវិកា​សរុប​ចំនួន ៨៩៥ ១៤៥ដុល្លារ​អាមេរិក។

លោក​បន្ត​ថា សាធារណរដ្ឋ​ឥណ្ឌា គឺជា​ប្រទេស​ដំបូងគេ​បង្អស់​ដែលបាន​យល់ព្រម​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​មេគង្គ ក្នុងការ​បង្កើត​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ដំបូងគេ ដែល​បច្ចុប្បន្ន ហៅថា «កិច្ច​សហប្រតិបត្តិការ​មេគង្គ-គង្គា»។

ចាប់តាំង​ពីការ​ចាប់ផ្តើម​គម្រោង​ឆាប់​ទទួលបាន​ផល​ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ-គង្គា នៅឆ្នាំ​២០១៥​មក កម្ពុជា​ទទួល​បាន​គម្រោង​សរុប​ចំនួន​៣៤ ដែល​មាន​វិសាលភាព​គ្រប​ដណ្តប់ លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សុខាភិបាល កសិកម្ម អប់រំ បរិស្ថាន ការ​អភិវឌ្ឍ​ជំនាញ ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី ការ​អភិវឌ្ឍ​ជនបទ ធនធាន​ទឹក និង​បច្ចេកទេស​ព័ត៌មាន​វិទ្យា។ គម្រោង​មួយ​ចំនួន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀត មាន​វឌ្ឍនភាព​គួរឱ្យកត់​សម្គាល់។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​បន្ថែម​ថា​ សមិទ្ធផល​ជាក់ស្តែង​មួយទៀត ដែល​បាន​កើតចេញពី​កិច្ចសហប្រតិបត្តិការ​នេះ​គឺ "សារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​អាស៊ី" ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅឆ្នាំ​២០១៤ ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។ សារមន្ទីរ​នេះ ជាការ​បង្ហាញ​យ៉ាងច្បាស់លាស់​អំពី​សក្តានុពល​នៃកិច្ចសហប្រតិបត្តិការ ក្នុង​ចំណោម​បណ្តា​ប្រទេស​មេគង្គ-គង្គា​ទាំង៦ ក្នុងការ​ថែរក្សា​អារ្យធម៌ និង​កេរ្តិ៍ដំណែល​វប្បធម៌៕

អត្ថបទ៖ សោភា

;