Avengers: Endgame នឹងចាក់ផ្សាយម្ដងទៀតថែមឈុតថ្មី ដើម្បីឈ្នះ Avatar ឲ្យបាន
- 2019-06-20 03:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Avengers: Endgame នឹងចាក់ផ្សាយម្ដងទៀតថែមឈុតថ្មី ដើម្បីឈ្នះ Avatar ឲ្យបាន
ចន្លោះមិនឃើញ
ផលិតកម្ម Marvel Studios នឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្ត Avengers: Endgame ម្ដងទៀតនៅចុងសប្ដាហ៍ក្រោយ ដោយបន្ថែមនូវឈុតឆាកខ្លះៗដែលបានលុបចោល ក្នុងគោលបំណងរកចំណូលបន្ថែមដើម្បីឈ្នះខ្សែភាពយន្ត Avatar។
ប្រធានផលិតកម្ម លោក Kevin Feige បានពណ៌នាពីឈុតឆាកបន្ថែមនេះថា "មានប្លង់ថ្មីមួយចំនួននៅចុងបញ្ចប់នៃខ្សែភាពយន្ត”។ គួរដឹងថា Endgame អាចរកចំណូលបាន ២ ៧៤៣ លានដុល្លារ ទូទាំងពិភពលោក គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ឈរតំណែងលេខពីរជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេ។
Avatar ខ្សែភាពយន្តវិទ្យាសាស្ត្រដែលចេញផ្សាយកាលពីឆ្នាំ ២០០៩ ឈរនៅតំណែងលេខមួយជាមួយចំណូលសរុប ២ ៧៨៨ លានដុល្លារ។ ដូចនេះនៅខ្វះប្រមាណជាង ៤០ លានដុល្លារទៀត Endgame នឹងអាចទម្លាក់ Avatar ពីតំណែងកំពូលបាន។
ត្បិតថា Endgame អាចបំបែកកំណត់ត្រាបានច្រើនពេលចេញផ្សាយដំបូងៗ ដោយអាចរកចំណូលបានច្រើនសន្ធឹក។ ប៉ុន្តែបន្តបន្ទាប់មកសន្ទុះកំណើននៃចំណូល បានចុះខ្សោយទៅៗ។ នេះជាមូលហេតុនាំឲ្យមានការបន្ថែមប្លង់ថ្មី ដើម្បីទាក់ទាញទស្សនិកជន និងបានគ្រងតំណែងកំពូល៕
ចុចអាន ៖ ឡានសម្រាប់ថតរឿង Fast & Furious 9 ដឹកដល់ថៃហើយ