ប្រ​ធានាធិបតី​រុស្ស៊ី លោក ពូទីន បើក​ឱ្យ​ពលរដ្ឋ​ខ្លួន​សួរ​តាម​ចិត្ត​នៅថ្ងៃ​ព្រហស្បតិ៍​នេះ

  • 2019-06-20 06:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩នេះ បាន​បើក​ទូលាយ​ឱ្យប្រជាពលរដ្ឋ​របស់ខ្លួន​នៅទូទាំង​ប្រទេស​ សួរ​សំណួរ​ផ្សេងៗ​តាមរយៈ​វេទិកា​ផ្សាយផ្ទាល់​មួយ ពោលគឺ​អាច​សួរ​តាម​ទូរសព្ទ សារ វេបសាយ ឬកម្មវិធី​ទូរសព្ទ (App) ជាដើម។ នេះជា​លើកទី១៧​ហើយ ដែល​លោក ពូទីន បាន​បើក​វេទិកា សំណួរ&ចម្លើយ​ដូច្នេះ​ចាប់តាំងពីឆ្នាំ​២០០១​មក។

រូបថត៖ Reuters
វេទិកា​នេះ ក៏នឹងត្រូវ​ផ្សព្វផ្សាយ​តាម​ប៉ុស្តិ៍ទូរទស្សន៍​ធំៗ​របស់​រុស្ស៊ី វិទ្យុ និង​បណ្តាញ​សង្គម​ផងដែរ។

ពលរដ្ឋរុស្ស៊ី បាន​ផ្ញើសំណួរ​ជាង ១លាន​ហើយ​ទៅកាន់​លោក ពូទីន ចាប់តាំង​ពី​ការប្រកាស​ដំណឹង​ពី​វេទិកា​នេះ កាលពី​ថ្ងៃទី៩ ខែ​មិថុនា​កន្លងទៅ។

កាលពីឆ្នាំ​មុន ប្រធានាធិបតី​រុស្ស៊ី​រូបនេះ បាន​ប្រើពេល ៤ម៉ោង ២០នាទី ដើម្បី​ឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;