ខ្សែប្រយុទ្ធវៀតណាម Cong Phuong ទៅ​ធ្វើ​តេស្ត​នៅ​បារាំង

  • 2019-06-20 07:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​វៀតណាម Nguyen Cong Phuong នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង នា​ថ្ងៃ​ទី២៤ ខែមិថុនា ដើម្បី​ធ្វើ​តេស្ត​លេង​នៅ​ក្លឹប​ Clermont Foot 63 FC ក្នុង Ligue 2 រយៈពេល​ ១ខែ។ នេះបើតាមការចុះផ្សាយរបស់​វិបសាយ Vietnam News។

Cong Phuong ពេលលេង​ក្នុង​ក្រុមជម្រើសជាតិវៀតណាម
សូមបញ្ជាក់ថា ក្លឹប Clermont Foot 63 បង្កើត​ឡើង​តាំងពីឆ្នាំ ១៩១១ ប៉ុន្តែ​មិន​ធ្លាប់​លេង​នៅ​លីគ​កំពូល Ligue 1 នោះទេ។ រដូវកាល​ថ្មី​នៃ​លីគ​ទី២ បារាំង នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។

ប្រសិន​បើ​ត្រូវ​បាន​ចុះកុងត្រា​ កីឡាករ​វ័យ ២៤ឆ្នាំរូបនេះ នឹងក្លាយជា​កីឡាករ​វៀតណាមទី២ ដែល​បាន​លេង​នៅ​ទឹកដី​អឺរ៉ុប ​បន្ទាប់​ពី​ខ្សែប្រយុទ្ធ Le Cong Vinh ដែល​លេង​នៅ​ក្លឹប Leixoes SC របស់​ព័រទុយហ្គាល់ កាលពីឆ្នាំ២០០៩។

កន្លងមក Cong Phuong ក៏ធ្លាប់​លេង​នៅ​បរទេស​ពីមុន​មកដែរ ពោល​គឺ​លេង​នៅ​ក្លឹប​ជប៉ុន Mito HollyHock ឆ្នាំ២០១៥ និងក្លឹបកូរ៉េ Incheon United ក្នុងកិច្ចសន្យាខ្ចីជើង កាលពីពេលថ្មីនេះ (បញ្ចប់កុងត្រា ក្រោយ​លេង​បាន ៤ខែ)៕

Cong Phuong ពេលលេងនៅក្លឹបកូរ៉េ Incheon United

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;