ប្រធានាធិបតី​ចិន ទៅ​កូរ៉េ​ខាងជើង ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៤​ឆ្នាំ តើ​មេដឹកនាំ​ទាំង២​និយាយគ្នា​ផ្តោត​លើ​អ្វីខ្លះ?

  • 2019-06-21 09:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាងជើង នៅថ្ងៃទី​២០-២១ ខែ​មិថុនា ឆ្នាំ​២០១៩ ដែល​នេះ​ជាលើក​ដំបូងហើយ​ក្នុងរយៈពេល ១៤​ឆ្នាំ​ ដែល​ប្រធានាធិបតី​ចិន បាន​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ឯកា​មួយ​នេះ។

រូបថត៖ AP
ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក ស៊ី ជិនពីង បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ដោយ​មេដឹកនាំ​ទាំង២ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​បញ្ហា​នុយក្លេអ៊ែរ ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ធំៗ​ផ្សេង​ទៀត​ផងដែរ។ នេះបើ​តាមការ​ចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA។

លោក ស៊ី ជិនពីង និង​លោក គីម ជុងអ៊ុន បាន​វាយតម្លៃ​ខ្ពស់​ពីទំនាក់​ទំនង​ប្រទេស​ទាំង២ ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យគ្នា​ទៅវិញទៅមក ក្នុង​ពេល​ដែល​កំពុង​​មាន​ការផ្លាស់ប្តូរ​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​បរិបទ​ពិភពលោក​នាពេលបច្ចុប្បន្ន​នេះ។

បើតាម​ការ​ផ្សព្វផ្សាយ​របស់ CCTV លោក ស៊ី ជិនពីង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន ប្តេជ្ញា​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ «សហគមន៍​អន្តរជាតិ​រំពឹង​ថា អាមេរិក និង​កូរ៉េខាងជើង នឹង​បន្ត​កិច្ច​ចរចា និង​​អាច​សម្រេច​លទ្ធផល​បាន»៕

ប្រភព៖ Time ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;