គម្រោង​រោងចក្រ​កាត់ដេរ​ស្រោម​ពួក ស្រោម​ខ្នើយ វាំងនន និង​បោះពុម្ព​សម្លៀកបំពាក់ ទទួល​បាន​ការ​យល់​ព្រម​ពី CDC

  • 2019-06-24 08:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សំណើ​សុំវិនិយោគ​របស់ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “ALCLAMORE HOMETEXTILE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ស្រោមពូក ស្រោមខ្នើយ ភួយ កំរាលពូក និង​វាំងនន ដែលមាន​ទីតាំងវិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ២០៥K ភូមិ​គោកព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ២,៣លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៥២៨​កន្លែង។

២- “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់-ប៉ាក់ និង​បោះពុម្ព​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មានទុន​វិនិយោគ​ប្រមាណ ៤,៦លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៨២១​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;