លើក​នេះ​ច្បាស់​ហ្មង iPhone 11 Max មានផ្លាស់ប្ដូរថ្មី ៣ ចំណុចប៉ុណ្ណោះ

  • 2019-06-25 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​​ច្រើន​សន្លឹក​ចេញ​ផ្សាយ​ដោយ​ប្រភព​ជា​ច្រើន​នា​ពេល​កន្លងមក​បាន​បង្ហាញ​ឲ្យ​ឃើញ​រូបរាង​របស់​ iPhone ជំនាន់​ថ្មី​ដែល​នឹង​ចេញ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ ម្ដង​នេះ​ក្រុមហ៊ុន​ផលិត​សម្បក​ការបារ​ Olixar បាន​ផ្ដល់​​រូបភាព​ថ្មី​ថែម​ទៀត បង្ហាញ​កាន់​តែ​ច្បាស់​ពី​ចំណុច​ថ្មីៗ​នៃ​​រូបរាង​របស់​ iPhone 11 Max។

រូបភាព​បាន​បង្ហាញ​អំពី​កាមេរ៉ា​រាង​បួន​ជ្រុង​នៅ​ផ្នែក​ខាង​ក្រោយ ដែល​មាន​ផ្ទុក​កាមេរ៉ា​ចំនួន ៣ គ្រាប់។​ តាម​​ការ​រាយការណ៍​ឲ្យ​ដឹង​ថា​ Apple នឹង​ប្រើ​ប្រាស់​ផ្ទាំង​កញ្ចក់​ថ្មី​គ្រប​ដណ្ដប់​ផ្នែក​ខាង​ក្រោយ​របស់​ iPhone 11 ដែល​ប្រើ​ប្រាស់​កញ្ចក់​មួយ​ផ្ទាំង​ប៉ុណ្ណោះ មាន​គ្រប​ពី​លើ​ដង្គុំ​កាមេរ៉ា​ផង​ដែរ។

រូប​ខាង​លើ​បាន​ឲ្យ​​ឃើញ​ថា​ប៊ូតុង​សម្រាប់​បិទ/បើក​ការ​រំញ័រ​បាន​ផ្លាស់​ប្ដូរ​ថ្មី​ ដោយ​រុញ​​ចុះ​លើ​ ចុះ​ក្រោម​ ជំនួស​ឲ្យ​ការ​រុញ​ទៅ​ឆ្វេង/ស្ដាំ ហើយ​វា​ក៏​មាន​​ការ​រចនា​ថ្មី​មាន​រូបរាង​មូល​ មិន​មែន​ជ្រុង​ដូច​បច្ចុប្បន្ន​នោះ​ទេ។

ផ្លាស់​ប្ដូរ​មួយ​ទៀត​គឺ​នៅ​ត្រង់​ក្បាល​ឆក ដែល​ហាក់​មាន​ទំហំ​តូច​ជាង​ក្បាល​ឆក​នៅ​លើ iPhone XS Max។ ចំណែក​រន្ធ​ដោត​នៅ​តែ​ជា​ប្រភេទ Lightning មិន​មែន​ជា​ USB Type-C ដូច​ការ​រំពឹង​ទុក​កន្លង​មក​នោះ​ទេ។

​iPhone ស៊េរី​ឆ្នាំ ២០១៩ អាច​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ច្រើន​នោះ​ទេ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០២០ ខាង​មុខ អ្នក​វិភាគ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា Apple នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ iPhone មួយ​ទំហឹង​តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;