Toyota បោះកញ្ចប់លុយ ២ ពាន់លានដុល្លារ ផលិតឡានអគ្គិសនីនៅឥណ្ឌូណេស៊ី
- 2019-06-30 03:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota បោះកញ្ចប់លុយ ២ ពាន់លានដុល្លារ ផលិតឡានអគ្គិសនីនៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
Toyota គ្រោងនឹងបណ្ដាក់ទុន ២ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេល ៤ ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Reuters។
ក្នុងសេចក្ដីថ្លែងការណ៍ដោយក្រសួងសម្របសម្រួលកិច្ចការផ្ទៃក្នុងឥណ្ឌូណេស៊ី លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បាននិយាយថា "ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣ យើងនឹងបង្កើនការបណ្ដាក់ទុករបស់យើងដល់ ២ ពាន់លានដុល្លារ"។
ឥណ្ឌូណេស៊ីជាប្រទេសសេដ្ឋកិច្ចធំមួយក្នុងតំបន់ និងមានធនធានរ៉ែថ្មនីកែល ដែលជាធាតុផ្សំសំខាន់មួយត្រូវការនៅក្នុងអាគុយលីចូម សម្រាប់ដំណើរការរថយន្តអគ្គិសនី។ ឥណ្ឌូណេស៊ីជឿជាក់ថាជាតិសាសន៍របស់ខ្លួន អាចជាប្រទេសធំមួយក្នុងតំបន់ក្នុងការផលិតអាគុយលីចូម។
នេះមិនមែនជាការបណ្ដាក់ទុនធំដំបូងគេរបស់ឥណ្ឌូណេស៊ីទាក់ទងនឹងការផលិតរថយន្តអគ្គិសនីនោះទេ។ កាលពីខែធ្នូឆ្នាំមុន Hyundai បានប្រកាសអំពីការបណ្ដាក់ទុន ៨៨០ លានដុល្លារនៅឥណ្ឌូណេស៊ី ដើម្បីចាប់ផ្ដើមការផលិតរថយន្តអគ្គិសនី។ បន្ថែមពីនេះ Mitsubishi ក៏បានធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការស្រាវជ្រាវរចនាសម្ព័ន្ធឈានដល់ការផលិតរថយន្តអគ្គិសនីផងដែរ៕
ចុចអាន៖