កំពូល​មហាសេដ្ឋីទឹក​ប្រាក់ពាន់​លាន​ដុល្លារ ទាំង ៥ របស់​ថៃ រកស៊ី​អ្វីខ្លះ?

  • 2019-07-03 09:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Forbes បាន​ចេញបញ្ជី​កំពូល​មហាសេដ្ឋី​ទាំង ៥០ របស់​ថៃ កាលពីខែឧសភា​កន្លងទៅ។ [ខ្លីៗ] សូម​លើក​យក​មហាសេដ្ឋី​ថៃ ចំនួន ៥រូប ដែល​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាង​គេ ក្នុង​ឆ្នាំ ២០១៩ មក​បង្ហាញ​ប្រិយមិត្ត ដែល​មាន​ដូចខាងក្រោម៖

១. បងប្អូនត្រកូល Chearavanont មានទ្រព្យសម្បត្តិ ២៩,៥ពាន់​លាន​ដុល្លារ រកស៊ី​ខាង​ចំណីអាហារ

បងប្អូន​បង្កើត​ទាំង ៤ របស់​ត្រកូល Chearavanont កាន់កាប់​​ក្រុមហ៊ុន Charoen Pokphand Group (CP)។ ក្រុមហ៊ុននេះ មានអាជីវកម្មធំៗ​ ៣ គឺ កសិពាណិជ្ជកម្ម និងចំណីអាហារ, ការលក់រាយ, និងឧស្សាហកម្ម​​​ទូរគមនាគមន៍​ ដែល​រកស៊ី​នៅជាង ៣០ប្រទេស និង​មាន​បុគ្គលិក​ដល់ទៅជាង ៣០ម៉ឺន​នាក់។

លោក Dhanin Chearavanont
**២. គ្រួសារ Chirathivat** មានទ្រព្យសម្បត្តិ ២១ពាន់​លាន​ដុល្លារ រកស៊ី​ខាង​ផ្សារលក់ទំនិញ

The Chirathivat family កាន់កាប់​ក្រុមហ៊ុន Central Group ដែល​ជា​ក្រុមហ៊ុន​ផ្សារ​លក់ទំនិញ​ធំជាងគេបំផុត​របស់​ថៃ។

៣. លោក Chalerm Yoovidhya មានទ្រព្យសម្បត្តិ ១៩,៩ពាន់​លាន​ដុល្លារ រកស៊ី​ខាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង

លោក Chalerm Yoovidhya កាន់កាប់​ហ៊ុន ៥១ភាគរយ នៃ​ក្រុមហ៊ុន Red Bull។ កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ លក់​បាន​ជាង ៦,៧ពាន់​លាន​កំប៉ុង នៅ​ ១៧១ប្រទេស។

៤. លោក Charoen Sirivadhanabhakdi មានទ្រព្យសម្បត្តិ ១៦,៥ពាន់​លាន​ដុល្លារ រកស៊ី​ខាង​ស្រាបៀ និងអចលនទ្រព្យ

លោក Charoen កាន់កាប់​ក្រុមហ៊ុន​ Thai Beverage ដែលផលិត​ស្រាបៀ Chang។ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ TCC Land និងក្រុមហ៊ុនភេសជ្ជៈ Fraser & Neave ផងដែរ។ បន្ថែមលើនេះ លោកក៏ជាម្ចាស់ផ្សារទំនើប Big C Supercenter ផងដែរ (លោក​ទិញ​យក Big C កាលពីឆ្នាំ២០១៦ ក្នុងតម្លៃ ៦ពាន់​លាន​ដុល្លារ)។

លោក Charoen Sirivadhanabhakdi

៥. លោក Sarath Ratanavadi មានទ្រព្យសម្បត្តិ ៦,៦ពាន់​លាន​ដុល្លារ រកស៊ី​ខាងថាមពល

លោក Sarah Ratanavadi គឺជា​នាយកប្រតិបត្តិក្រុមហ៊ុន Gulf Energy Development ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពល​ធំ​លំដាប់​ទី៣ នៅថៃ។ លោក​មាន​ភាគហ៊ុន ៧៣% ក្នុង​ក្រុមហ៊ុននេះ។ កាលពីឆ្នាំ ២០១៨ ប្រាក់​ចំណូល​ក្រុមហ៊ុន​នេះ កើន ១៣៦% (៦៣៦លាន​ដុល្លារ​)៕

លោក Sarath Ratanavadi

មហាសេដ្ឋី​ថៃ លេខ ៦ ដល់ លេខ ១០ រួមមាន៖ លេខ៦ លោក Aiyawatt Srivaddhanaprabha (៤,៩ពាន់​លាន​ដុល្លារ), លេខ ៧ លោក Prasert Prasarttong-Osoth (៣,៦ពាន់​លាន​ដុល្លារ), លេខ ៨ គ្រួសារ Osathanugrah Family (៣ពាន់​លាន​ដុល្លារ), លេខ ៩ លោក Vanich Chaiyawan (២,៩ពាន់​លាន​ដុល្លារ) និងលេខ ១០ គឺ​លោក Somphote Ahunai (២,៨ពាន់​លាន​ដុល្លារ)៕

ប្រភព និងរូបភាព៖ Forbes

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;