វីដេអូ​បង្ហាញ​ពី​សមត្ថភាព​កីឡាករ​លេខ ៧ ថ្មី​របស់ Atletico Madrid

  • 2019-07-04 03:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Atletico Madrid បាន​ចាយ​លុយ​ដល់ទៅ ១២៦លានអឺរ៉ុប (ជាង ១៤០លាន​ដុល្លារ) ទិញយក​កីឡាករ Joao Felix ពី​ក្លឹប​ព័រទុយហ្គាល់ Benfica។ ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់ វ័យ ១៩ឆ្នាំ​ដែល​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លឹប Atletico Madrid រូបនេះ នឹង​ពាក់​លេខ ៧ ជំនួស​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann។

Felix ពាក់​អាវ​លេខ ៧ នៅ Atletico Madrid
Felix ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើនចាប់​អារម្មណ៍ ដោយសារ​​យុវជន​រូបនេះ អាច​លេង​បាន​ទាំង​នៅ​តំបន់​ប្រយុទ្ធ ទាំង​នៅ​ស្លាប ឬ​ក៏អាច​លេង​ជា​បម្រើ​ប្រយុទ្ធ​ក៏បាន។ ស្ទីល​លេង​របស់កីឡាករ​កម្ពស់ ១,៨០ម៉ែត្រ​រូបនេះ ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅនឹង​វីរបុរស​ក្លឹប Benfica គឺ Rui Costa និង João Pinto ថែមទៀតផង។ ក្នុងការបង្ហាញ​ខ្លួន ៤៣ប្រកួត​​នៅ Benfica, Felix ស៊ុត​បញ្ចូលទី ២០គ្រាប់ និងបញ្ជូន​ឲ្យ​មិត្ត​រួមក្រុម​ស៊ុត​បញ្ចូលទី (assist) ១១ដង។
Felix ពេល​លេង​នៅ Benfica

ចង់ដឹងថា Felix មាន​សមត្ថភាព​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាងក្រោមនេះ៖

ចុចអាន៖ Atletico Madrid បង្ហាញ​កីឡាករ​លេខ ៧ ថ្មី ជំនួស​​ Griezmann តម្លៃ​ជាង ១៤០លាន​ដុល្លារ

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;