លោក ប្រាយុទ្ធ ប្រកាស​បញ្ចប់​អំណាច​យោធា​នៅ​ប្រទេស​ថៃ

  • 2019-07-10 03:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​បញ្ជា​ឱ្យ​បញ្ចប់​តួនាទី​យោធា​នៅក្នុង​ប្រទេស​នេះ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ នៅតែ​រក្សា​អំណាច​ដដែល​តាមរយៈ​កម្លាំង​សន្តិសុខ​វិញម្តង។

រូបថត៖ AFP
លោក​បាន​ថ្លែង​ទៅកាន់​អ្នក​កាសែត​នៅវិមាន​រដ្ឋាភិបាល​ក្នុងក្រុង​បាងកក​យ៉ាង​ដូច្នេះ​ថា៖ «**ខ្ញុំនឹង​មិន​ប្រើ​មាត្រា៤៤ ទៀតឡើយ។ បញ្ជា​ទាំងនេះ មិនបង្ក​ឱ្យមាន​បញ្ហា​នោះទេ ពួកគេ (យោធា) បាន​ដោះស្រាយ​បញ្ហា​រួចរាល់​អស់ហើយ**»។

ជាមួយនឹង​ការបញ្ចប់​អំណាច​យោធានេះ​ដែរ គឺរាល់​បណ្តឹងរបស់​ជនស៊ីវិល នឹងត្រូវផ្ទេរ​ពីកាត់ទោស​នៅ​តុលាការ​យោធា ទៅ​តុលាការស៊ីវិល​វិញម្តង។ រដ្ឋាភិបាល​ថៃ ក៏នឹង​បញ្ចប់​ការ​រឹតត្បិត​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ។

គួរ​រំលឹក​ថា ចាប់តាំង​ពីលោក​ ប្រាយុទ្ធ បានចូល​កាន់​អំណាច​ដោយ​រដ្ឋប្រហារ​ក្នុងឆ្នាំ​២០១៤មក រដ្ឋាភិបាល​យោធារបស់​លោក បាន​ដាក់ចេញ​បញ្ជា​ជាង ៥០០ ដែល​ស្ថិតក្រោម​មាត្រា ៤៤​នៃរដ្ឋធម្មនុញ្ញ​ថៃ។ មាត្រា​នេះ ត្រូវបាន​គេចាត់ទុក​ថា ជាច្បាប់​របស់​ជនផ្តាច់ការ ដែល​អនុញ្ញាតឱ្យ​យោធា ធ្វើអន្តរាគមន៍​លើ​​រាល់​បញ្ហាធំៗ​នៅក្នុង​ប្រទេស​ថៃ ក្រោមលេសរៀបចំ​សណ្តាប់ធ្នាប់​សង្គម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;