យន្តហោះបំបាំងកាយ F-35 របស់អ៊ីស្រាអែល កើនឡើងដល់ ១៦គ្រឿងហើយ
- 2019-07-15 04:39:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះបំបាំងកាយ F-35 របស់អ៊ីស្រាអែល កើនឡើងដល់ ១៦គ្រឿងហើយ
ចន្លោះមិនឃើញ
យន្តហោះចម្បាំងអាមេរិក F-35 ចំនួន២គ្រឿង បានចុះចតនៅអ៊ីស្រាអែល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។ ការមកដល់នេះ ធ្វើឱ្យចំនួនយន្តហោះបំបាំងកាយជំនាន់ទី៥នេះ បានកើនឡើងដល់ ១៦គ្រឿងហើយក្នុងជួរទ័ពអ៊ីស្រាអែល។
«សមត្ថភាពរបស់យន្តហោះ Adir បានបន្ថែមនូវសមត្ថភាពយុទ្ធសាស្រ្ត និងប្រតិបត្តិការរបស់កងទ័ពអាកាសមួយកម្រិតទៀត ដែលធានានូវឧត្តមភាពរបស់កងទ័ពអាកាសនៅរាល់គ្រប់បេសកកម្ម ពោលគឺជាការការពារ និងសុវត្ថិភាពនៃវេហារបស់អ៊ីស្រាអែល»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអ៊ីស្រាអែល។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានអ៊ីរ៉ង់ថា យន្តហោះ F-35 របស់អ៊ីស្រាអែល អាចទៅដល់គ្រប់កន្លែងក្នុងមជ្ឈិមបូព៌ា។ ការព្រមាននេះ ក្រោយពេលមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ បានគំរាមប្រល័យអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ។
សូមជម្រាបថា អ៊ីស្រាអែលបានចុះកិច្ចព្រមព្រៀងទិញយន្តហោះ F-35 ចំនួន៥០គ្រឿងពីក្រុមហ៊ុនអាមេរិក Lockheed Martin ដោយគ្រោងនឹងបញ្ជូនឱ្យបានទាំងអស់ នៅត្រឹមឆ្នាំ២០២៤៕