រញ្ជួយដីវាយប្រហារកោះបាលី ប្រទេសឥណ្ឌូណេស៊ីព្រឹកនេះ (មានវីដេអូ)
- 2019-07-16 03:55:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រញ្ជួយដីវាយប្រហារកោះបាលី ប្រទេសឥណ្ឌូណេស៊ីព្រឹកនេះ (មានវីដេអូ)
ចន្លោះមិនឃើញ
រញ្ជួយដីក្រោមសមុទ្រកម្រិត ៦,១រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះបាលី ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលបណ្តាលឱ្យប្រជាជន និងភ្ញៀវទេសចរ ប្រញាប់រួសរាន់ចាកចេញពីអគារ។
រញ្ជួយដីនេះមានជម្រៅ ១០០គីឡូម៉ែត្រ កើតឡើងនៅចម្ងាយ ១០២គីឡូម៉ែត្រពីក្រុង Denpasar នៃកោះនេះ។ ប៉ុន្តែគ្រោះមហន្តរាយនេះ មិនបង្កឱ្យមានរលកស៊ូណាមិនោះទេ ហើយក៏មិនធ្វើឱ្យមានមនុស្សរងគ្រោះឡើយ។
តាមរូបភាព និងវីដេអូ ដែលបង្ហោះនៅលើបណ្តាញសង្គម គេឃើញទ្វារបុរាណមួយនៅលើកោះនេះ រងការប៉ះពាល់ដោយសាររញ្ជួយដីនេះផងដែរ៕