កម្ពុជា ទទួលបាន​ជំនួយ​ឥតសំណង​ជាង ៣០លានដុល្លារ​ពី EU ក្នុងឆ្នាំ​២០១៩ សម្រាប់​កម្មវិធី​៣

  • 2019-07-16 09:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៩ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ដូចដែល​បាន​កំណត់​ក្នុងកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥតសំណងតាម​កម្មវិធី​កែទម្រង់​នីមួយៗ នៃកិច្ច​សហប្រតិបត្តិការ​កម្ពុជា-សហភាពអឺរ៉ុប ការវាយ​តម្លៃ​នៃការ​អនុវត្តក្របខណ្ឌ​ឆ្នាំ​២០១៨ មាន​ជា​លទ្ធផល​ដូចខាងក្រោម៖

១. កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់​កាលទី៣ ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ​២០១៩ ចំនួន ៤,៣​លានអឺរ៉ូ (ជាង ៤,៨លានដុល្លារអាមេរិក)

២. ភាព​ជាដៃគូ​កំណែទម្រង់​វិស័យ​អប់រំឆ្នាំ ២០១៨-២០២១ ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ២០១៩ ចំនួន១៧,៥លានអឺរ៉ូ (ជាង ១៩,៦៧លានដុល្លារ)

៣. កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវ​បើកផ្តល់​សម្រាប់​ឆ្នាំ​២០១៩ ចំនួន ៥លានអឺរ៉ូ (ជាង ៥,៦លានដុល្លារ)៕

អត្ថបទ និងរូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អត្ថបទថ្មី
;