សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ ទទួលបាន​កម្ចី ២០លាន​ដុល្លារ ក្រោម​គម្រោង​ «កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្រ្តីវៃឆ្លាត»

  • 2019-07-16 09:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​កាណាឌីយ៉ា និង​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា បានចុះ​អនុស្សារណៈ​នៃការ​យោគយល់គ្នា​មួយ លើ​គម្រោង «កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្រ្តីវៃឆ្លាត» ក្នុង​កញ្ចប់​ថវិកា ២០លាន​ដុល្លារ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្សារ​ទំនើប​សូរិយា សេនធ័រ ភ័នធ៍ ជាន់ផ្ទាល់ដី។ ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគាកាណាឌីយ៉ា​ ចុះអនុស្សរណ:ជាមួយលោកស្រី​​ អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា
លោក Raymond Sia Say Guan បាន​ថ្លែង​ថា ស្រ្តី​ជាចលករ​យ៉ាង​សំខាន់​ក្នុងការចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​សេដ្ឋកិច្ច​ជាតិកម្ពុជា ហើយ​ស្រ្តីបាននឹង​កំពុង​គ្រប់គ្រង​អាជីវកម្ម​សំខាន់​ក្នុងប្រទេស​នេះ​ផងដែរ។

លោក​បញ្ជាក់​ថា កញ្ចប់​ថវិកាសម្រាប់​គម្រោងនេះ​រួមមាន៖

-ការ​ប្រើប្រាស់​នូវហិរញ្ញប្បទាន​តាមរយៈការផ្តល់​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​ទាប និង​ប្រកួតប្រជែង

-អត្ថប្រយោជន៍​ពិសេស​ផ្តល់​ជូន​បន្ថែម​ដល់​សហគ្រិន​ស្រ្តីរួមមាន​ការចូលរួម​ជា​​សមាជិក​ក្លឹប​ហាត់​ប្រាណ​ដោយ​ឥតគិតថ្លៃ​រយៈពេលមួយឆ្នាំ​សម្រាប់​សហគ្រិន​ស្រ្តី​ ៥០នាក់​ដំបូង​ដែលទទួលបាន​ការអនុម័ត​ឥណទាន។

ចំណែក​សមាគម​សហគ្រិនស្រ្តី​កម្ពុជា បាន​ឱ្យដឹងថា ការ​ផ្តល់កម្ចីនេះ គឺជាការបោះជំហ៊ាន​ឈាន​ទៅមុខ​យ៉ាង​ល្អក្នុង​ការ​ពិចារណា ផ្តល់​ឱ្យ​នូវ​អត្រាការ​ប្រាក់ទាប សម្រាប់​កម្ចី​មុខជំនួញរបស់​សហគ្រិនស្រ្តី។

គោលបំណង​នៃគម្រោងនេះ អាចជួយពង្រឹង​ដល់បងប្អូន​សហគ្រិន​ស្រ្តី​កម្ពុជា ហើយ​ក្នុងនេះ​ដែរ​សមាគម​សង្ឃឹម​ថា គម្រោងនេះ​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍​​យ៉ាងច្រើន​ដល់​ផ្នែក​សហគ្រាស​ធុនតូច និង​មធ្យម (SME) ជាពិសេស​ទៅលើ​ស្រ្តី​ដែល​ជាម្ចាស់​អាជីវកម្ម ទាំងផ្នែក​តម្រូវការ​ហិរញ្ញវត្ថុ និង​ជំនួយ​នានា​ក្នុងការ​បណ្តុះបណ្តាល​ផ្សេងៗ​ផងដែរ។

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;