នេះហើយ​ជាមូលហេតុ​ដែល​សម្តេច ហ៊ុន សែន គ្រេចស្មា

  • 2019-07-16 10:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ពីមូលហេតុ​ដែលសម្តេចមាន​បញ្ហាគ្រេចស្មាយ៉ាងខ្លីថា គឺដោយសារតែមកពីសម្តេច «រពឹស»។

សម្តេច​បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​យ៉ាងដូច្នេះថា៖

មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា (ហេតុអ្វីបានខ្ញុំគ្រេចស្មា)? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ(រពឹស)។មកពីហ្សឺណែវប្រទេសស្វីសនៅព្រឹកថ្ងៃសៅរ៍ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំងមួកសុវត្តិភាពផង។ ជិះកង់បានប្រហែល ៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ល្បឿនបែជាកង់ដួលទៅលើស្មៅធ្វើឱ្យខ្ញុំគ្រេចស្មាខាងស្តាំ។ សុំបញ្ជាក់ថាកង់ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំងដែលទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់ តែខ្ញុំផ្តាំថាអាយុលើសពី ៥០ឆ្នាំគួរកុំជិះកង់ប្រភេទនេះ នាំគ្រោះថ្នាក់ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់។ ក្មេងរពឹសមិនងាយរាងចាលទេតែចាស់រពឹសឆាប់រាងចាលណាស់។ មានឡានមានម៉ូតូជិះតែមកគ្រោះថ្នាក់ ដោយសារកង់មកពី(រពឹស)៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;