ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ត្រូវបាន​ដកពី​តំណែង

  • 2019-07-17 01:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ណុប ហេង ត្រូវបាន​ដក​ពីតំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូនខេត្ត​ព្រះសីហនុ ដោយឲ្យ​មក​បម្រើ​ការងារ​នៅទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បីរង់ចាំ​ទទួល​ភារកិច្ច​ថ្មី។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ចុះថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ចំណែក​លោកបូរី វង្សសានិត្យ អនុប្រធាន​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៃអគ្គនាយកដ្ឋាន​បច្ចេកទេស ត្រូវបាន​តែងតាំង​ជាប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះសីហនុ ជំនួស​លោក ណុប ហេង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;