ឥណ្ឌា បញ្ជាក់ពេលវេលាបាញ់បង្ហោះយានទៅឋានព្រះចន្ទលើកទី២ ក្រោយបរាជ័យលើកទី១
- 2019-07-19 03:43:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា បញ្ជាក់ពេលវេលាបាញ់បង្ហោះយានទៅឋានព្រះចន្ទលើកទី២ ក្រោយបរាជ័យលើកទី១
ចន្លោះមិនឃើញ
អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានប្រកាសថា ការបាញ់បង្ហោះយានវអកាស Chandrayaan-2 ទៅភពព្រះចន្ទជាលើកទី២ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលើកទី១ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវបានខកខានដោយសារបញ្ហាបច្ចេកទេស។
ចុចអានបន្ថែម៖ ឥណ្ឌា ខកខានបាញ់បង្ហោះយានអវកាសទៅភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេស
តំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ គឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាងប៉ូលខាងជើង ពោលគឺមានទំហំធំជាង និងអាចមានវត្តមានទឹក និងផ្ទុកកំណត់ត្រាហ្វូស៊ីលដែលបង្ហាញពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យផងដែរ។ ប្រសិនបើជោគជ័យ នោះឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានប៉ះដីភពនេះ បន្ទាប់ពីអាមេរិក រុស្ស៊ី(អតីតសហភាពសូវៀត) និងចិន៕