​ក្រុម​មក​ពី​លីគ​ជប៉ុន​ អាច​​ឲ្យ​ Chelsea ចាញ់លើកដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​ Lampard

  • 2019-07-20 04:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​មក​ពី​លីគ​កំពូល​ជប៉ុន​ Kawasaki Frontale ​បាន​យក​ឈ្នះ​ Chelsea ​ដោយ​លទ្ធផល ១-០ ​នៅ​នាទី​ ​៨៧ ដោយ​កីឡាករ​ Leandro Damiao ​ក្នុង​កម្មវិធី​ ​Jleague World Challenge ​ដែល​ជា​ប្រកួត​មិត្តភាព​ក្រោម​ស្លាក​ម្ចាស់​ឧបត្ថម្ភ​រួម​គឺ ​Yokohama របស់​ជប៉ុន។

ក្រុម Kawasaki Fr អបអរក្រោយរកគ្រាប់បាល់បាន
​ទោះ​ជា​លទ្ធផល​នេះ​មិន​សូវ​សំខាន់​ក៏​ពិត​មែន ​ក៏​ប៉ុន្តែ​វា​ជា​សញ្ញា​មិន​ល្អ(ធ្លាក់ Credit) ​សម្រាប់​ក្រុម​តោខៀវ​ក្រោម​ការ​ដឹក​នាំ​​របស់ Frank Lampard ​ដែល​ជា​រីរបុរស​ម្នាក់​របស់​ក្លឹប​។ សម្រាប់ Pre season ៣ ប្រកួតរបស់ Frank Lampard បានត្រឹមស្មើរ Bohemians ១-១ ឈ្នះ St Patrick's Athletic 0-៤ និង​ចាញ់ចុងក្រោយជាមួយ Kawasaki Frontale ១-០ Chelsea។

​នៅ​ក្នុង​ការ​ប្រកួត​នោះ ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អាមេរិក Christian Pulisic ​ដែល​ទើប​ផ្ទេរ​មក​ពី Dortmund ក៏​បាន​ដូរ​ចូល​លេង​ដែរ ​ដោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ​ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​បាន។

​សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

Pulisic

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;