រថយន្ត​ដឹកភ្ញៀវ​ទេសចរ​ចិន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ចុះ​ភ្នំគូលែន

  • 2019-07-22 01:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រណី​គ្រោះថ្នាក់​ចរាចណ៍​មួយ​កើតឡើង​នៅ​ចំណុច​ផ្លូវចុះ​ភ្នំគូលែន ផ្នែក​ខាងកើត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៩ នៅភូមិ​តាពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ ហេតុការណ៍​នេះ បង្កឡើង​ដោយ​រថយន្តម៉ាក SANG YONG ISTANA ពាក់ស្លាក​លេខ សៀមរាប 2A-9016 ពណ៌ស បានធ្វើឲ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន រង​របួស​ស្រាល និង​ធ្ងន់​ចំនួន ១៣​នាក់។ នេះបើតាមការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

តាមការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយលើ បាន​ឲ្យដឹង​ថា រថយន្ត​ទេសចរ​១៥កៅអី​នេះ បាន​ធ្វើ​ដំណើរ​ដឹកភ្ញៀវ​ចេញពី​ព្រះអង្គ​ធំ ឆ្ពោះទៅ​កាន់​ប្រាសាទ​បេងមាលា ដោយបាន​ចុះតាម​ផ្លូវផ្នែក​ខាងកើត ស្ថិតនៅ​ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុក​ស្វាយលើ។ នៅពេល​ដែល​កំពុង​ចុះចំណោត​ ស្រាបតែ​រថយន្ត​មាន​បញ្ហា​បណ្តាល​ឲ្យ​ក្រឡាប់ បះ​ជើងឡើងលើ​តែម្តង ធ្វើឲ្យ​ភ្ញៀវទេចរណ៍​ចិន ទាំង១៣​នាក់ រងរបួល​ជាទម្ងន់ ក្នុងនោះ​រងរបួសធ្ងន់​០៥នាក់ ស្រី២​នាក់។

លោកក៏​បាន​ឲ្យដឹងទៀត​ថា អ្នក​រងរបួស​ទាំងអស់ ត្រូវបាន​មណ្ឌល​សុខភាព​ស្រុក​ស្វាយលើ ដឹកជញ្ជូន​តាម​រថយន្ត​សង្រ្គោះ ដើមី្ប​ជួយសង្រ្គោះ​អាយុជីវិត តែ​អកុសល​នៅពេល​បញ្ជូន​អ្នក​រងគ្រោះ​មកដល់​មន្ទីរពេទ្យ ក៏បាន​ស្លាប់​បាត់​បង់ជីវិត​២នាក់ (ស្រី​១នាក់) ផងដែរ។

លោក​អធិការ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កាលពីដើម​ខែ​កក្កដា​នេះ ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ខាងលើ​នេះដែរ ដោយ​រថយន្ត​ទេសចរណ៍​២៤កៅអី​ផងដែរ ដោយផ្លូវនេះ​បាន​កំពុង​ស្ថាបនា ដោយ​ក្រុមហ៊ុន ទ្រី ភាព គ្រុប។ ម៉្យាងទៀត​ដោយអ្នក​បើកបរ​នេះ មិនស្គាល់​ពី​ស្ថានភាព​ផ្លូវ ព្រមទាំង​អ្នកទើបតែនឹង​ចេះបើកបរ មិនស្ទាត់​ជំនាញឡើយ។ តាមការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​តាពេញ ដែលបាន​មើលឃើញ​ហេតុកាណ៍​នេះ បានឲ្យដឹង​ថា នៅពេល​រថយន្ត​បើកបរ ចុះពីភ្នំ​ទៅក្រោម​នោះ បាន​បើកបរ​យ៉ាងលឿន ដោយ​មិនមាន​ការប្រុង​ប្រយ័ត្ន​ឡើយ ដូចការ​បើកបរ​នៅផ្លូវ​រាបស្មើ។ តែ​ដោយសារ​ល្បឿនលឿន​ផងនោះ អ្នកបើកបរ​បានជាន់​ហ្វ្រាំង ធ្វើឲ្យរថយន្ត​រេពេញផ្លូវ​បាត់ភាព​ម្ចាស់ការ​ធ្វើឲ្យរថយន្ត​ក្រឡាប់​ផ្ងារជើងឡើងលើ​តែម្តង ហើយធ្វើ​ឲ្យអ្នកជិះ​ខាងក្នុង​រថយន្ត​រងរបួស​ទាំងអស់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ទៅជួយ​សង្រ្គោះចេញពី​រថយន្ត​ផងដែរ។

ចំពោះ​អ្នកបើកបរ​រថយន្ត ក៏បាន​គេចខ្លួន​បាត់ពី​កន្លែង​កើតហេតុ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កម្លាំង​ជំនាញ​បានចុះ​ធ្វើការ​វាស់វែង និងស្រាវជ្រាវ​អំពី​ករណី​នេះ​បន្ថែម​ទៀត។ ចំពោះរថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក នៅអធិការ​នគរបាល​ស្រុក ដើមី្បរងចាំ​ឲ្យម្ចាស់​រថយន្ត​ចូលខ្លួន​មកធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទថ្មី
;