គូ​ស្នេហ៍​ត្រកូល Song ដាច់​ស្រឡះ​​នឹង​គ្នា​ ដោយ​មិន​មាន​ចែក​ទ្រព្យ​នោះ​ទេ

  • 2019-07-22 03:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដា​នេះ ដំណើរ​ការ​នៃ​ការ​លែងលះ​គ្នា​រវាង​ Song Hye Kyo និង Song Joong Ki បាន​ប្រព្រឹត្ត​ទៅ​​ដោយ​ស្ងប់ស្ងាត់​ នៅ​តុលាការ​គ្រួសារ​ក្រុង​សេអ៊ូល។ តារា​សម្ដែង​ទាំង​ពីរ​បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង និង​​បាន​​លែង​លះ​គ្នា​ដោយ​ស្រប​ច្បាប់​ហើយ។

ក្រោយ​ពី​ការ​សម្រេច​ការ​លែងលះ​នេះ​ជា​ផ្លូវ​ការ ផលិតកម្ម​របស់ Song Hye Kyo បាន​បញ្ចេញ​សេចក្ដី​ប្រកាស​មួយ​លើ​ការ​លែង​លះ​របស់​តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូប​នេះ។ ផលិតកម្ម​ UAA បាន​សរសេរ​ថា ៖ "ការ​លែង​លះ​របស់ Song Hye Kyo ត្រូវ​បាន​សម្រេច​នៅ​ថ្ងៃ​នេះ នៅ​តុលាការ​គ្រួសារ​ក្រុង​សេអ៊ូល។ យើង​ចង់​ឲ្យ​ដំណឹង​​​ថា​ដំណើរ​ការ​នៃ​ការ​លែង​លះ​ត្រូវ​បាន​បញ្ចប់ ភាគី​ទាំង​សង​ខាង​បាន​យល់​ព្រម​លើ​ការ​លែងលះ​គ្នា ដោយ​មិន​ទាមទារ​ប្រាក់​ចិញ្ចឹម ឬ ចែក​ទ្រព្យ​សម្បត្តិ​គ្នា​នោះ​ទេ​”។

គួរ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា មាន​ការ​ប្រកាស​ថា​ Song Joong Ki បាន​ដាក់​ពាក្យ​លែងលះ​ភរិយា​របស់​ខ្លួន ក្រោយ​ពី​រៀប​ការ​នឹង​គ្នា​បាន​ ១ ឆ្នាំ​កន្លះ៕

ចុចអាន៖

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;