EDC ជូនដំណឹង​ពីការផ្តាច់ភ្លើងពីថ្ងៃទី២៥ ដល់ ២៨ ខែកក្កដា

  • 2019-07-24 04:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់ភ្លើង​នៅតាមតំបន់​មួយចំនួន​ពីថ្ងៃទី២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែ​បណ្តាញ​បង្ក​លក្ខណៈដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ថ្ងៃទី​២៥៖ សង្កាត់​ចោមចៅទី១ គោកឃ្លាង ឃ្មួញ ចោមចៅទី១ ចោមចៅទី២ និង​ពង​ទឹក ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

២. ថ្ងៃទី​២៦៖ សង្កាត់​ច្បារអំពៅ​ទី២ ជ្រោយចង្វារ ឫស្សីកែវ គីឡូម៉ែត្រ​លេខ៦ ច្រាំងចំរេះទី១ ច្រាំង​ចំរេះ​ទី២ ចោម​ចៅទី១ និង​ព្រៃស ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី​២៧៖ សង្កាត់​បឹងកេងកងទី២ ច្បារអំពៅទី២ គោកឃ្លាង ឃ្មួញ ត្រពាំង​ក្រសាំង ស្នោរ ឪឡោក និង​កំបូល ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី​២៨៖ សង្កាត់​បឹងសាឡាង តាខ្មៅ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ អូរបែកក្អម ព្រៃ ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ ត្រពាំង​ក្រសាំង សំរោងក្រោម ស្នោរ ឪឡោក និង​កំបូល ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;