រកឃើញភព​មួយ​ដែលមាន​ព្រះអាទិត្យ​ដល់ទៅ៣

  • 2019-07-28 06:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ អ្នក​វិទ្យាសាស្រ្តបាន​រកឃើញ​ភពមួយឈ្មោះ LTT 1445 AB ដែល​ស្ថិតនៅ​ចម្ងាយ ២២,៥លានឆ្នាំ​ពន្លឺ​ពី​ផែនដី។ ការ​រកឃើញ​នេះ គឺតាម​រយៈ​ផ្កាយរណប Transiting Exoplanet Survey របស់​អង្គការណាសា។ អ្វីដែល​គួរឱ្យកត់​សម្គាល់​នោះ គឺ​ភពនេះ​មាន​ព្រះអាទិត្យដល់​ទៅ៣​ឯណោះ (ធំ១ តូច២)។

រូបថត៖ វិបសាយ sci-news
អ្នក​វិទ្យាសាស្រ្ត​ជឿជាក់​ថា ភពនេះ​គឺជា​ភពថ្ម មាន​ទំហំ​ធំជាង​ផែនដី​ជាង ៨ដង និង​មាន​សីតុណ្ហភាព​ ១៦០អង្សារសេ។

លោក Jennifer Winters ជា​តារាវិទូម្នាក់នៅមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់​ការសិក្សារូបវិទ្យាតារាសាស្រ្ត និង​ជា​អ្នកស្រាវជ្រាវ​មួយរូប​អំពីភព LTT 1445 AB បាន​ប្រាប់ New Scientist ថា៖ «ប្រសិន​បើអ្នកកំពុង​ឈរនៅលើ​ផ្ទៃដីភពនោះ អ្នកនឹង​ឃើញមាន​ព្រះអាទិត្យ៣ នៅលើ​មេឃ ប៉ុន្តែក្នុង​នោះ​ព្រះអាទិត្យ ២ គឺមើលឃើញ​តូចតែ​ប៉ុណ្ណោះ។ ពួកវាមានពណ៌ក្រហម»៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;