សត្រូវ​ស៊ូពូជ អ៊ីស្រាអែល និង​អ៊ីរ៉ង់ សុទ្ធតែ​ធ្វើតេស្ត​បាញ់​មីស៊ីល​ជោគជ័យ​រៀងៗខ្លួន

  • 2019-07-30 02:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក បាន​បញ្ចប់ដោយ​ជោគជ័យ​នូវការធ្វើតេស្ត​បាញ់​មីស៊ីលបាលីស្ទីកចម្ងាយឆ្ងាយ Arrow 3 នៅ​រដ្ឋអាឡាស្កា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ពោលគឺ​តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី​អ៊ីរ៉ង់ បានធ្វើតេស្តបាញ់មីស៊ីលចម្ងាយមធ្យម។ ទោះជាយ៉ាងណា ចំពោះចម្ងាយ និង​រយៈកម្ពស់នៃការបាញ់មីស៊ីល Arrow 3 នេះ មិន​ត្រូវ​បាន​ទម្លាយ​ឱ្យដឹង​ឡើយ។

មីស៊ីល Arrow 3 (រូបថត៖ វិបសាយ Times of Israel)
លោក Moshe Patel នាយក​អង្គការ​មីស៊ីល​អ៊ីស្រាអែល បាន​បញ្ជាក់​ថា បន្ទាប់ពីការអភិវឌ្ឍប្រមាណ១០ឆ្នាំ ប្រព័ន្ធសព្វាវុធ Arrow 3 ដែល​ជាមីស៊ីលបាញ់ស្កាត់ បាន​បញ្ចប់យុទ្ធនាការ​ធ្វើតេស្ត​សាកល្បង​ ដោយ​បាញ់​ត្រូវគោលដៅ។

លោក​បន្តថា ការ​បាញ់សាកល្បង​នៅរដ្ឋអាឡាស្កា ដែល​មាន​ចម្ងាយ​រាប់ម៉ឺន​គីឡូម៉ែត្រ​ពី​អ៊ីស្រាអែល គឺ​ជាសមិទ្ធផលដ៏សំខាន់​មួយ​ផ្សេងទៀត ដែល​បង្ហាញ​សមត្ថភាព​ប្រតិបត្តិការប្រព័ន្ធ Arrow 3 ក្នុង​ការប្រឈម​នឹង​ការគំរាមកំហែង។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ថ្លែង​ចំៗ​ថា អ៊ីស្រាអែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​មីស៊ីល​បាលីស្ទីករសប់​អ៊ីរង់បាន ដោយ​លោក​ថា នេះ​ជាការ​ជោគជ័យហួសពីការស្រមៃទៅទៀត។

កាលពី​ថ្ងៃពុធ​សប្តាហ៍មុន អ៊ីរ៉ង់ បាន​បាញ់សាកល្បង​មីស៊ីលចម្ងាយមធ្យម Shahab-3 ដោយ​ហោះ​បាន​ចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ​ចេញពី​ភាគខាងត្បូង ទៅខាងជើង​ប្រទេស។ ប៉ុន្តែ​យោធាអ៊ីរ៉ង់ បាន​អះអាងថា ការ​ធ្វើតេស្តនេះ មិនមាន​គោលដៅប្រឆាំងនឹង​ប្រទេស​ណាមួយឡើយ ពោលគឺ​មានគោលដៅទប់ទល់នឹងការឈ្លានពានណាមួយមកលើ​ប្រទេសខ្លួន​តែប៉ុណ្ណោះ៕

មីស៊ីល Shahab-3 (រូបថត៖ វិបសាយ Missiledefenseadvocacy)

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;